ព័ត៌មាន
ព្រះសង្ឃនិងសប្បុរជននៅខេត្តស្វាយរៀងបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ
ស្វាយរៀង ៖ ព្រះសង្ឃ និងសប្បុរជន នៅខេត្តស្វាយរៀង បានបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ ដែលនេះជា ការបង្ហាញការគិតគូរដល់វីរកងទ័ពដែលកំពុងតែឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពាន។
ម៉ូតូចំនួន៥គ្រឿង របស់ប្រើប្រាស់ និងថវិកា ជាអំណោយបន្ថែមរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ស្វាយរៀង និងលោក ចាន់ សំណាង លោកស្រី គឹមធារី និងកុមារី ចាន់ ធីតា នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើការ ប្រគល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តជម្ពូព្រឹក្សា ថ្ងៃទី១០ ខែមីនា នេះ។
ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន បានមានសង្ឃដីកាសម្ដែង ការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន ដែលឈរជើងនៅជួរមុខទប់ទល់នឹងសៀមឈ្លានពានបូរណភាពទឹកដី យ៉ាងអង់អាច ដោយមិនរាថយ ។
ព្រះអង្គបានមានសង្ឃដីកាបន្តថា សម្ភារ ម៉ូតូ អាវ និងថវិកា ដែលប្រគល់ជូនវីរកងទ័ពនៅពេលនេះក្នុងគោលបំ ណងផ្សារភ្ជាប់រវាងវីរកងទ័ពជួរមុខ និងសមរភូមិក្រោយតែប៉ុណ្ណោះ ហើយក៏ជាការឆ្លើយតបនូវមនោសញ្ចេតនារវាង ព្រះ សង្ឃ ពុទ្ធបរិស័ទ ពលរដ្ឋ ដើម្បីបំពេញបន្ថែមតម្រូវការរបស់វីរកងទ័ព។
តំណាងវីរកងទ័ពសមរភូមិជួរមុខ ដែលមកទទួលម៉ូតូនៅថ្ងៃនេះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ព្រះសង្ឃ ពលរដ្ឋ សប្បុរសជន ខេត្តស្វាយរៀង ដែលអំណោយនេះ គឺជាចំណែកយ៉ាងធំធេង និងជ្រាលជ្រៅបំផុតក្នុងបុព្វ ហេតុការពារទឹកដឹប្រឆាំងតបតជាមួយនឹងចោរសៀមដែលចូលទន្ទ្រានទឹកដីរបស់យើង៕
អត្ថបទ ៖ Phea Sarith




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ