ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចែករំលែកវឌ្ឍនភាពនៃ «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងព័ត៌មានចាំបាច់ផ្សេងៗអំពី «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជាពិសេសវឌ្ឍនភាព និងលទ្ធផល ដែលកំពុងសម្រេចបានជាជំហានៗ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជូនក្រុមឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។
ក្រោយបានស្តាប់បទបង្ហាញរបស់ក្រសួងមុខងារសាធារណៈ សមាជិក សមាជិកានៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាច្រើនរូបបានសួរសំណួរ ចូលរួមមតិយោបល់ជាច្រើនក្នុងគោលដៅ ចូលរួមចំណែកលើកកម្ពស់ការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា។ ទន្ទឹមនេះ វេទិកានាព្រឹកនេះ ជាឱកាសដ៏ល្អ មួយបន្ថែមទៀត សម្រាប់ចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ជាពិសេសការងារដែលសម្រេចបានផង និងការងារដែលកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ លើការកែទម្រង់រដ្ឋបាលសាធារណៈផង ឆ្ពោះទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣