ព័ត៌មាន
អត្ថប្រយោជន៍សាលាដែលមានវិន័យល្អ គឺទទួលបានធនធានមនុស្សដ៏ល្អសំរាប់ប្រទេសជាតិ
កំពង់ឆ្នាំង៖ លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងថា «គោលនយោបាយសាលាត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យដំណើរការបង្រៀនរបស់គ្រូ និងដំណើរការៀនរបស់សិស្សប្រព្រឹត្តទៅបានរលូតត្រឹមត្រូវ និងមានប្រសិទ្ធភាព»។ យើងក៏អាចនិយាយបានថា គោលនយោបាយរបស់សាលាគឺជាគំនិតប្រាជ្ញានៃការគ្រប់គ្រងដឹកនាំ ចាត់ចែង សំដៅសម្រេចឲ្យបានគោលដៅនៃការបង្រៀន និងរៀបតាមផែនការកំណត់ប្រកបដោយភាពជោគជ័យ។
លោកនាយកសាលាបានបន្តថា៖ ដូច្នេះសាលាត្រូវកំណត់ និងរៀបចំគោលនយោបាយក្នុងការដឹកនាំការបង្រៀន និងរៀនឲ្យបានត្រឹមត្រូវ។ ភាគច្រើនសិស្សនឹងឃើញគោលនយោបាយនៃការគ្រប់គ្រងរបស់សាលាតាមរយៈបទបញ្ញត្តិនានា បទបញ្ជាផ្ទៃក្នុង និងច្បាប់វិន័យផ្សេងទៀតដែលសាលាបានដាក់កំណត់ឲ្យសិស្ស និងគ្រូអនុវត្តក្នុងបរិវេណសាលា។ ដូច្នេះសិស្សត្រូវធ្វើតាមវិន័យ ឬបទបញ្ញត្តិផ្សេងៗឲ្យបានត្រឹមត្រូវទៀងទាត់ និងខ្ជាប់ខ្ជួនបំផុត ព្រោះថា វានឹងធ្វើឲ្យអ្នកក្លាយទៅជាសិស្សល្អ សិស្សគំរូ សិស្សឆ្នើម សិស្សពូកែ ឬសិស្សអស្ចារ្យបាន។
លោកបានបន្ថែមថា៖ សិស្សត្រូវតែហ៊ានជ្រើសរើសចូលរៀនសាលារៀនណាដែលមានច្បាប់វិន័យ និងបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង ព្រោះវិន័័យគឺជាពុម្ពដ៏ស្រស់ស្អាតទំនើបក្នុងការផលិតសិស្សពូកែ ឬសិស្សប្រកបដោយគុណភាព។ សាលាណាដែលគ្មានច្បាប់វិន័យ ឬបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង វាគ្រាន់តែជាកន្លែងចាយពេលវេលាឥតប្រយោជន៍របស់សិស្សប៉ុណ្ណោះ ព្រោះវាមិនបានធ្វើឲ្យសិស្សស្គាល់ពីតម្លៃពិតនៃការសិក្សាអប់រំ ជាពិសេសនោះមិនបានអប់រំចិត្តគំនិតសិស្សឲ្យល្អប្រសើរឡើយ។ ដូច្នេះសិស្សត្រូវតែហ៊ានចូលខ្លួនដើម្បីឲ្យវិន័យជួយដុសខាត់លត់ដំអប់រំកែច្នៃ ដើម្បីក្លាយទៅជាសិស្សដ៏ល្អប្រសើរ មានរូបរាងថ្មី ចំណេះដឹងថ្មី ជំនាញពិត សមត្ថភាពខ្លាំងដើម្បីអាចច្បាំងឈ្នះលើសមរភូមិការងារឬក្នុងវិស័យមុខរបរទៅថ្ងៃអនាគត។
ជាការពិតណាស់សាលាដែលមានវិន័យល្អ មានគោលនយោបាយល្អ និង ធ្វើឲ្យសិស្ស និសិត្ស ទទួលបានជោគជ័យក្នុងការសិក្សា ផ្ទុយទៅវិញបើយើងរៀននៅសាលាដែលគ្មានវិន័យល្អ គ្មានគោលនយោបាយល្អ សិស្សប្រាកដជាគ្មានគុណភាព និង មិនអាចប្រកួតប្រជែងជាមួយសិស្សដែលរៀននៅសាលាដែលមានវិន័យល្អបានឡើយ៕
ដោយ ៖ កាំងហុង វាស្នា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ