ព័ត៌មាន
គ្រួសារស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងស្រ្តីក្នុងវ័យបន្តពូជ ចំនួន១០៩នាក់ នៃមូលដ្ឋានឃុំគោករមៀត ស្រុកថ្មពួក ទទួលបានអំណោយដ៏ថ្លៃថ្លាពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត បានចាត់លោកជំទាវ ជ័យ ណារី អ៊ុរាត្រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាតំណាងដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក អញ្ជើញចុះទៅជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ចំនួន៦០នាក់ និងស្រ្តីសម្រាលកូនរួច ចំនួន៤៩នាក់ សរុបរួមចំនួន១០៩នាក់ ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅក្នុងបរិវេណសាលាបឋមសិក្សាកណ្ដោល ស្ថិតនៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកស្រី ម៉េង គឹមហួយ សមាជិកាគណៈកម្មាធិការសាខាខេត្ត បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ”។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកជំទាវ ជ័យ ណារី អ៊ុរាត្រី អនុប្រធានកិត្តិយសសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម ឌិត ទីណា ប្រធានកិត្តយសសាខាខេត្ត នឹងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះដែរលោកជំទាវអនុប្រធាន បានគូសបញ្ជាក់អំពីការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាបញ្ហាដ៏ធំរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវតែអនុវត្តដើម្បីរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ជាការចូលរួមក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាមួយកំណើនសេដ្ឋកិច្ច យ៉ាងរឹងមាំប្រកបដោយស្មារតីសាមគ្គីភាពឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវតែនាំគ្នាជួយលើកតម្កើងតម្លៃស្រ្តីឱ្យបានគ្រប់គ្នាព្រោះស្រ្តីជាកូនសោរនៃការរីកចម្រើន។
សម្ភារផ្តល់ជូនគ្រួសារនីមួយៗរួមមាន ÷ ទឹកដោះគោស្រស់១ដប នំផ្អែម១ថង់ ទឹកដោះគោខាប់២កំប៉ុង សាប៊ូម្សៅលីស(Lix)១កញ្ចប់ សំឡីអនាម័យ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ ថ្នាំដុសធ្មេញ១បំពង់ ច្រាសដុសធ្មេញ១ដើម ក្រដាសជូតមាត់២ដុំ កន្សែងពោះគោតូច១ ពិល១ និងថវិកាចំនួន២០.០០០រៀល។ ដោយឡែកលោកជំទាវ ជ័យ ណារី អ៊ុរាត្រី អនុប្រធានកិត្តិយសសាខាខេត្ត ក៏បានផ្តល់ជូននូវសារុងដល់ស្រ្តីជាម្ដាយទាំងអស់ម្នាក់១ផងដែរ៕








-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ