ព័ត៌មាន
អាជ្ញាធរក្រុងកំពង់ឆ្នាំង ប្រើកម្លាំងជាង១០០នាក់រៀបចំសណ្តាប់ធ្នាប់ក្រោយម្ចាស់ផ្ទះ និងអាជីវករយកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យជាច្រើនឆ្នាំ
កំពង់ឆ្នាំង៖ ក្រោយពីអនុញាតិអោយរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថានពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួចមក នៅម៉ោង៤ភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង តំណាងលោក ហ៊ីងភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះជាង១០០នាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈចំនួន២ខ្សែ ខាងក្រោយផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ទូច លីហួត បានបញ្ជាក់ថា៖ ជាច្រើនឆ្នាំមកនេះ អាជ្ញាធរក្រុងខេត្តតែងណែនាំអាជីវករ និងម្ចាស់ផ្ទះកុំអោយយកចំណីផ្លូវ និងផ្លូវសាធារណៈមកលក់ដូរ នាំអោយកកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ មិនមានអនាម័យ ក៏ដូចជាប៉ះពាល់ដល់សោភ័ណភាពទៀតផង តែអាជីវករទាំងនោះមិនបានស្តាប់នោះឡើយ និងរឹតតែនាំគ្នាចេញពីខាងក្នុងផ្សារលើ មកលក់ដូរយ៉ាងអាណាធិបតេយ្យ។ ដោយមានការអនុញាតិពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះរៀបចំផ្លូវសាធារណៈទាំង២ខ្សែ និងហាមមិនអោយអាជីវករលក់ដូរទីនោះបន្តទៀតឡើយ ដោយតំរូវអោយពួកគាត់ចូលទៅលក់ក្នុងផ្សារលើវិញទាំងអស់។
អាជីវករជាច្រើននាក់ បានទទួលស្គាល់ការលក់ដូរបែបអាណាធិបតេយ្យលើដងផ្លូវនេះមានគ្រោះថ្នាក់ និងបានបិតលំហូរចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្សទៅមកសាលារៀន ធ្វើអោយផ្លូវទាំងមូលក្លាយជាទីកន្លែងចោលសំរាម កន្លែងចាក់ទឹកកខ្វក់ជាដើម។ ពួកគាត់បានសាទរផងដែរពេលបានចូលទៅលក់ដូរក្នុងផ្សារលើវិញ និងមានទីតាំងតូបលក់ដូរពិតប្រាកដ មិនលំបាកជួលដីមុខផ្ទះគេដូចមុនទៀត។
កន្លងមកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ តែងណែនាំអោយអាជ្ញាធរឃុំសង្កាត់ ក្រុងស្រុកទាំងអស់យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ ហើយពេលខ្លះក៏ត្រូវបង្ខំចិត្តអនុវត្តវិធានការរដ្ឋបាល ដើម្បីអោយអាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ នៅមុខផ្សារ ចូលទៅលក់ដូរអោយមានរបៀបរៀបរយខាងក្នុងផ្សារវិញ។ ឯកឧត្តមបានអរគុណដល់អាជីវករទាំងអស់ដែលបានអនុវត្តតាមការណែនាំ និងហាមមិនអោយមកលក់នៅតាមផ្លូវសាធារណៈទៀតឡើយ៕
ដោយ ៖ កាំង ហុងវាស្នា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣