ព័ត៌មាន
ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យអគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមអគ្គលេខាធិការរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងបានរំលឹកអំពីការរីកចម្រើននៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ជាពិសេស ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កជាបញ្ហាប្រឈមដែលកំពុងកើនឡើងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ដោយបានផ្តោតសារៈសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍រួម រួមមាន ការទូត សេដ្ឋកិច្ច ថាមពល អប់រំ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាលើបញ្ហាតំបន់ដែលជាកង្វល់រួម។
ក្រោយជំនួប ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី។ គោលបំណងនៃការចុះអនុស្សរណៈខាងលើ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្ថាប័នតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ក្នុងគោលដៅបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣