ព័ត៌មាន
ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»។ ពិធីនេះបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរក្រុង-សង្កាត់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
ការរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត នាពេល នេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពី សារៈសំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតី ដល់ ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ និងសម្អាតបរិស្ថានក្នុង ក្រុងកំពង់ឆ្នាំង និងតាមបណ្តាមូលដ្ឋាន ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងនាពេលអនាគត។
ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក៏ ជាឱកាសមួយសម្រាប់បន្តលើកទឹកចិត្ត និងជំរុញឱ្យគ្រប់មជ្ឈដ្ឋាន បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង ដើម្បីរក្សាភាពស្អាត និងភាពទាក់ទាញរបស់ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែ ប្រសើរឡើងបន្ថែមទៀត។
ទិវាជាតិទីក្រុងស្អាតនេះ ក៏បានអនុវត្តនៅតាមរដ្ឋបាល ក្រុង ស្រុក និងសង្កាត់ តាមសាលា រៀន និងតំបន់ផ្សេងៗ ផងដែរ ដើម្បីពង្រឹងការយល់ដឹង និងលើក ទឹកចិត្តឱ្យគ្រប់មជ្ឈដ្ឋានចូលរួមថែរក្សាបរិស្ថាន និងអនាម័យ សាធារណៈ ឱ្យកាន់តែមានភាពផុលផុសឡើងថែមទៀត៕ កាំង ហុងវាស្នា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣