ព័ត៌មាន
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ទោះមានឱកាសខុសគ្នា ក្នុងការប្រជែងកៅអីវគ្គ ១/២ ពានលំដាប់ទី៣ អាស៊ី
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញផែនការប្រយុទ្ធដល់ទីបញ្ចប់ ទោះបីឱកាសឡើងវគ្គបន្ដ មានគម្លាតឆ្ងាយពីគ្នាយ៉ាងណាក្ដី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ជឿជាក់ថា ភ្នំពេញក្រោន នឹងលេងខ្លាំងនៅជើងទី២ ក្នុងការសម្រុករកគ្រាប់បាល់ បន្ទាប់ពីពួកគេរងបរាជ័យ ៤-១ កាលពីជើងទី១ ។ បែបនេះក្ដី ក្នុងនាមក្រុមលំដាប់ប្រទេសមួយ នឹងឆ្លើយតបជាមួយការលេងខ្លាំងដូចគ្នា តែមិនមែនជាការពារនោះទេ ផ្ទុយទៅវិញ បើមានឱកាសក្រុមខ្លួននឹងស្វែងរកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីរក្សាជ័យជម្នះ និងឡើងទៅវគ្គបន្ដ។

ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ថា ទោះបីក្រុមខ្លួនសល់ឱកាសត្រឹម ១ភាគរយ ក៏ក្រុមនឹងបន្ដខំប្រឹងប្រយុទ្ធ និងព្យាយាមលេង ដើម្បីទទួលបានលទ្ធផលល្អ។ លោកជឿជាក់លើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កូនក្រុម ហើយលោកក៏ជឿលើសំណាងបន្ដិចបន្ដួចផងដែរ។ លោកសង្ឃឹមថា ការប្រកួតលើទីលានដ៏ស្រស់ស្អាត នៃពហុកីឡដ្ឋានជាតិមរតកតេជោយប់នេះ នឹងក្លាយជាកម្លាំងចិត្ត ដើម្បីជំរុញកូនក្រុមឲ្យធ្វើបានកាន់តែល្អ និងមានអ្នកទស្សនាច្រើនផងដែរ។

ទន្ទឹមជាមួយគ្នា កីឡាកររបស់ក្រុមទាំងពីរ សុទ្ធតែបង្ហាញការត្រៀមខ្លួនរួចរាល់ ជាមួយការជឿជាក់លើក្លិប ក៏ដូចជាមិត្តរួមក្រុមរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីនេះ ក្នុងនោះខ្សែប្រយុទ្ធចំណូលថ្មីព្រះខ័នរាជស្វាយរៀង Tiago Avles ថា ការប្រកួតនេះ នឹងតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន នឹងព្យាយាមវាយសម្រុក ដើម្បីឈ្នះ តែព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ដើម្បីតតាំង ហើយសង្ឃឹមថា ក្រុមនឹងបានលេងនៅវគ្គបន្ដ។ រីឯកីឡាករ Kim Seo-In របស់ភ្នំពេញក្រោនថា បន្ទាប់ពីមានបញ្ហានៅតំបន់ខ្លះ កាលពីជើងទី១ ក្រុមបានកែប្រែ ហើយជើងទី២ នេះ ក្រុមកាន់តែមានឆន្ទៈ និងទំនុកចិត្តខ្ពស់ ដើម្បីប្រយុទ្ធ ដោយម្នាក់ៗ បានដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវត្រៀមការប្រកួតដ៏សំខាន់នេះ។

គួរដឹងថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះភ្នំពេញក្រោន រហូតដល់ ៤-១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់។ ការចាញ់ប្រៀប ៣គ្រាប់នេះ បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នំពេញក្រោន ក្នុងការប្រជែងកៅអីវគ្គបន្ដ តែលោក McConkey Matthew ធ្លាប់បានប្រាប់កូនក្រុម កុំអាលមានមោទនភាព ដ្បិតនៅសល់ការប្រកួត ៩០នាទីទៀត ដែលត្រូវបន្ដខំប្រឹងធ្វើឲ្យបានល្អ ដើម្បីក្ដោបឱកាសឡើងទៅវគ្គបន្ដនៃពានលំដាប់ទី៣ ទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច