ព័ត៌មាន
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដោះស្រាយចំណុចសំខាន់ៗចំនួន៨ ឆ្លើយតបនឹងសំណូមពរផ្នែកឯកជន
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ និងបានដាក់ចេញវិធានការដោះស្រាយសម ស្រប លើរបៀបវារៈសំខាន់ៗចំនួន ៨ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយដឹកនាំ និងកម្រិតបច្ចេកទេស។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម ការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរួម ជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជនបានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” រួមជាមួយសមាជិក-សមាជិកាពាក់ព័ន្ធ នៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកអង្គប្រជុំក្រុមការងារ “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច រវាងរាជរដ្ឋាភិបាលជាមួយវិស័យ ឯកជន ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជាដើម្បីដាក់ចេញវិធានការដោះស្រាយសមស្រប ជូន វិស័យឯកជននៅក្នុងប្រទេសកម្ពុជា។
របៀបវារៈសំខាន់ៗដែលត្រូវលើកយកមកដោះស្រាយរួមមាន៨ចំណុចគឺ៖ ១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់, ២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ, ៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, ៤. ការលក់ ក្រៅព្រំដែនកម្ពុជា, ៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ, ៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម, ៧. ការបង្កើតក្របខ័ណ្ឌ សម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្ត, និង៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទ លើបំណុលដែលមានកិច្ចធានា។
ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមករាជរដ្ឋា- ភិបាលបានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ននិងវិធានការនានា ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹង សំណូមពរ របស់វិស័យឯកជន ទាំងកម្រិតនយោបាយកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ សំណូមពរ និងអនុសាសន៍របស់វិស័យឯកជន ត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម ។ ជាលទ្ធផល, អង្គប្រជុំបាន ឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំងប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធ អនុវត្ត តាមការសម្រេចរបស់អង្គប្រជុំ ។ លេខាធិការដ្ឋាននៃក្រុមការងារ ត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេច របស់អង្គប្រជុំដោយសកម្ម និងការទទួលខុសត្រូវ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ដល់ក្រុមការងារទាំងខាងរាជរដ្ឋាភិបាល ពិសេសអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង៨ ខាងលើ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ