ព័ត៌មាន
គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «មន្រ្តីក្របខ័ណ្ឌ» និង «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន៤ នៅក្នុងឆ្នាំ២០២៦ នេះ
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៥ ដើម្បីពិភាក្សាគ្នាក្នុងការត្រៀមរៀបចំការប្រឡងជ្រើសរើស «មន្រ្តីក្របខ័ណ្ឌ» និង «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន៤ ស្របតាមផែនការដែលបានកំណត់។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងប្រជែង។
ក្រសួង ស្ថាប័នទាំង៤ ដែលនឹងត្រៀមរៀបចំការប្រឡងជ្រើសរើសមន្រ្តីរួមមាន៖ (១)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (៣)ក្រសួងយុត្តិធម៌ និង (៤)ក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនារសៀលនេះ ជាការពិនិត្យលើកិច្ចការដែលក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែងបានរៀបចំ និងការពិភាក្សាក្នុងការកំណត់ការជ្រើសរើសមន្រ្តីស្របតាមតម្រូវការមុខតំណែង, លក្ខខណ្ឌគុណវុឌ្ឍិ(ជំនាញ, បច្ចេកទេស, និងគាំទ្រ), ចំនួនតម្រូវការ, និងរំហូរនៃដំណើរការរៀបចំការប្រឡងប្រជែងចាប់ពីចេញសេចក្តីជូនដំណឹង រហូតដល់ការប្រកាសលទ្ធផល។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣