ព័ត៌មាន
សហព័ន្ធកីឡាបញ្ចស៊ីឡាត់ប្រកាសរៀបចំការប្រកួតជើងឯកជាតិលើកទី២ ចម្រាញ់រកអត្តពលិកឆ្នើម
សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ មានរយៈពេល ២ ថ្ងៃ នាចុងសប្តាហ៍នេះ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមនៅត្រៀមចូលរួម The 22 ASEAN UniversityGames ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបានឲ្យដឹងថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦នេះ ត្រូវបានធ្វើោឡើងក្រោមការចង្អុលបង្ហាញរបស់ ប្រធានសហព័ន្ធ និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឲ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។
លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយដែលសហព័ន្ធរៀបចំការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ -១៥ ខែមីនា ឆ្នាំ២០២៦ ដោយសារឆ្នាំទី១ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះត្រឹមតែចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ក្នុងនោះមាន ខេត្តព្រៃវែង កណ្តាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ ហើយអត្តពលិកចូលរួមមានចំនួន ១២៧រូប រួមមានកីឡាការិនី ៤១ រូប កីឡាករ ៨៦ រូប ប្រតិភូគ្រូបង្វឹក ៣០រូប មន្ត្រីបច្ចេកទេស ៣០រូប និង-ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥រូប។
លោក អ៊ួ តារា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរុញកីឡាបញ្ចស៊ីឡាត់នេះឱ្យមានការរីកចម្រើន ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសអាចដណ្តើមមេដាយជូនប្រទេសជាតិ។
សូមបញ្ជាក់ថា ការប្រកួតខាងលើនេះមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ក្នុងគោលបំណងដើម្បីសម្រិតសម្រាំងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ