ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្ត្រីកម្ពុជាកំពុងរងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម និងដង្ហោយរកសន្តិភាព
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។
ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាម គ្មានស្នូរគ្រាប់កំាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាព គឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដោយគ្មានភាពភ័យខ្លាច ជាសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ ការគោរព និងឱកាសស្មើភាពសម្រាប់ស្ត្រី កុមារី និងគ្រួសារទាំងអស់ ។
លោកជំទាវបណ្ឌិត បានបន្តថា សម្រាប់ម្ដាយម្នាក់ សន្តិភាពជាអារម្មណ៍ដ៏កក់ក្ដៅ ដែលម្ដាយអាចអោបកូនដោយស្នាមញញឹម និងគ្មានការព្រួយបារម្ភ ហើយសម្រាប់ក្មេងស្រីម្នាក់ សន្តិភាព គឺជាភាពជឿជាក់នៅក្នុងការអភិវឌ្ឍខ្លួនឯង តាមរយៈការរៀនសូត្រ និងការចូលរួមចំណែករបស់ពួកគាត់ ដោយគ្មានការរើសអើង ហើយទទួលបាននូវការផ្ដល់កិត្តិយស និងសេចក្តីសង្ឃឹម ។
ក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បានបង្ហាញការអាណិតអាសូរ ចំពោះស្ត្រីកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅព្រំដែនកម្ពុជា-ថៃ ដែលបានរងគ្រោះដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ ដែលបានដិតដាមក្នុងចិត្តរបស់ពួកគេ ត្រូវស្ពានកូនរត់គេចសង្គ្រាម រស់នៅដោយក្តីលំបាកនៅក្នុងជំរំភៀសសឹក មានការព្រួយបារម្ភ និងមិនដឹងពេលណាសភាពការណ៍ នឹងអាចប្រឡប់មកដូចដើមវិញបាន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបែបនេះ កាន់តែធ្វើឲ្យយល់ច្បាស់ថា សន្តិភាពគឺមានតម្លៃប៉ុណ្ណា ព្រោះពេលគ្រួសារមួយបែកចេញពីផ្ទះសម្បែង ទើបយើងដឹងថា ផ្ទះមិនមែនត្រឹមតែជាផ្ទះសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែផ្ទះគឺជាទីកន្លែង ដែលផ្ដល់នូវក្តីសុខ ។ លោកជំទាវបណ្ឌិត បានបន្ថែមថា ដូចនេះហើយ ការដើររួមគ្នានាពេលនេះ មិនមែនជាការដើរធម្មតានោះទេ រាល់ជំហាននីមួយៗ គឺជាសារដ៏មានអត្ថន័យ ជាជំហានដែលនិយាយថា យើងជ្រើសរើសសន្តិភាពជំនួសអំពើហិង្សា ជាជំហាននិយាយថា យើងជ្រើសរើសសាមគ្គីភាព ជំនួសការបែកបាក់ ជាជំហាននិយាយថា យើងជ្រើសរើសក្តីសង្ឃឹម ជំនួសការភ័យខ្លាច ហើយជាជំហាននិយាយថា យើងមិនទុកឲ្យស្ត្រី កុមារ និងគ្រួសារណាម្នាក់ ឈរតែម្នាក់ឯងនៅពេលណាលំបាកឡើយ ។















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ