ព័ត៌មាន
បារាយណ៍នាគព័ន្ធ ឋានសួគ៌នៃការគយគន់ថ្ងៃលិចដ៏ត្រកាល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី
បច្ចុប្បន្ន បារាយណ៍នាគព័ន្ធ កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាសម្រស់ថ្ងៃរះ និងថ្ងៃលិច។ នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អៅបានជះចាំងប៉ប្រះផ្ទៃទឹកបារាយណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាឥតជិនណាយ។
បារាយណ៍ជយតដាក (បារាយណ៍ខាងជើង) ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជិតមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែបារាយណ៍ដែលមានបណ្តោយ ៣,៦០០ ម៉ែត្រ និងទទឹង ៩៣០ ម៉ែត្រនេះ នៅតែរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន។
បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី ក៏ដូចជាជួយទ្រទ្រង់ដល់ប្រព័ន្ធទឹកក្នុងតំបន់អង្គរធំ ប្រាសាទនាគព័ន្ធ និងប្រាសាទព្រះខ័នផងដែរ៕ រូបអាជ្ញាធរអប្សរា













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣