ព័ត៌មាន
៥ឆ្នាំចុងក្រោយកម្ពុជាបង្កើនស្ថានីយទូរស័ព្ទចល័តបាន ៥,៤៦០ ស្ថានីយគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល
រយៈពេល៥ឆ្នាំចុងក្រោយនេះកម្ពុជា បានបង្កើនចំនួនស្ថានីយទូរស័ព្ទចល័ត បានប្រមាណ ៥,៤៦០ ស្ថានីយ៍ កើនឡើងប្រមាណ ៣៩% បន្ថែមនៃស្ថានីយចាស់ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្គម។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានថ្លែងសន្ទករថា ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាព្រឹកនេះថា រដ្ឋាភិបាល និងក្រុមហ៊ុនទូរគមនាគមន៍បានបន្តពង្រីកបណ្តាញទូរស័ព្ទចល័ត ដោយបង្កើនចំនួនស្ថានីយ៍ទូរស័ព្ទចល័ត ប្រហែល ៣៩% បន្ថែម ក្នុងរយៈពេល ៥ ឆ្នាំ។ ចំនួនស្ថានីយ៍ទូរស័ព្ទចល័តត្រូវអភិវឌ្ឍន៍បន្ថែមក្នុងរយៈពេល ៥ឆ្នាំ គឺមានចំនួនប្រមាណ ៥,៤៦០ នៃស្ថានីយ៍ទូរស័ព្ទចល័តដែលមានស្រាប់ចំនួន១,៤០០០ស្ថានីយ គិតមកមដល់ពេលនេះ។ ការកើនឡើងនេះបានជួយធ្វើឱ្យការគ្របដណ្តប់បណ្តាញអ៊ីនធឺណិត និងទូរស័ព្ទចល័តមានភាពទូលំទូលាយជាងមុន។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងទៀតថា ជាមួយគ្នានេះ ការគ្របដណ្តប់នៃសេវា 4G ត្រូវបានពង្រីកឱ្យដល់ប្រហែល ៩៤.៧ ភាគរយ នៃប្រជាជនសរុបជាង ១៧លាននាក់។ នេះមានន័យថា ប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសអាចប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនតាមទូរស័ព្ទចល័តបានយ៉ាងងាយស្រួល។ បន្ថែមពីនេះ កម្ពុជាបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ដែលជាបច្ចេកវិទ្យាបណ្តាញជំនាន់ថ្មី មានល្បឿនលឿនជាង 4G និងកំពុងបញ្ចប់ការតភ្ជាប់ខែ្សកាបអុកទិក ក្រោមបាតសមុទ្រ១ខ្សែថ្មី។
បើតាមរបាយការណ៍ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គិតត្រឹមឆ្នាំ២០២៤ អ្នកប្រើប្រាស់សេវាទូរស័ព្ទមានចំនួនប្រមាណ ២០,៦លាន និងសេវាអ៊ីនធើណេតចំនួន ១៩លាន៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣