ព័ត៌មាន
Bodo/Glimt បន្តបង្កភាពភ្ញាក់ផ្អើលនៅអឺរ៉ុបក្រោយឈ្នះ Sporting ៣-០ ជើងទីមួយ
ក្រុមបាល់ទាត់ន័រវេស Bodo/Glimt នៅតែបន្តបង្កភាពភ្ញាក់ផ្អើលរបស់ខ្លួននៅអឺរ៉ុបក្រោយយកឈ្នះក្រុមភ្ញៀវ Sporting ៣-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។
នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Bodo/Glimt ដែលទើបបង្ហាញខ្លួនលើកដំបូងនៅ Champions League នេះ។

Bodo/Glimt លេងមិនឈ្នះការប្រកួត ៦ ប្រកួតដំបូងនៅវគ្គវិលជុំ មុនពេលឈ្នះពីរប្រកួតចុងក្រោយលើ Manchester City និង Atletico Madrid ទទួលបានកៅអី Play-Off មុនបន្តយកឈ្នះជើងឯករងឆ្នាំមុន Inter Milan ទាំងទៅទាំងមកទទួលបានកៅអីវគ្គ ១៦ ក្រុមនេះ។
ក្រុមរបស់លោក Kjetil Knutsen បានដាក់ ១១ នាកដំបូងដដែលដូចពេលឈ្នះក្រុមធំៗមុនៗ ហើយ ១១ នាក់ដដែលនេះក៏នៅតែមានប្រសិទ្ធភាព។
Soundre Fet រកបានគ្រាប់ដំបូងឱ្យក្រុមម្ចាស់ផ្ទះដោយបាល់ពិន័យ ១១ ម៉ែត្រមុនពេល Ole Blomberg បន្ថែមមួយគ្រាប់ទៀតចុងវគ្គទីមួយ ហើយខ្សែប្រយុទ្ធ Kasper Hoge ជាអ្នកសម្រេចគ្រាប់បាល់ចុងក្រោយឱ្យ Bodo/Glimt ឈ្នះយ៉ាងកក់ក្តៅ ៣-០ លើ Sporting។
Bodo/Glimt នឹងត្រលប់ទៅកាន់ទឹកដីព័រទុយហ្កាល់វិញសប្តាហ៍ក្រោយដើម្បីសម្រេចជោគវាសនារបស់ខ្លួននៅអឺរ៉ុប ខណៈជ័យជំនះនឹងធ្វើឱ្យពួកគេទៅវគ្គ ៨ ក្រុមចុងក្រោយជួប Leverkusen រឺ Arsenal៕ អត្ថបទ៖នាង សុភាវុធ


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ