ព័ត៌មាន
កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុង«សិក្ខាសាលាស្តីពីភាពធន់ និងកាលានុវត្តភាព នៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅថ្ងៃទី១២មីនានេះថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចរចាដំឡើងកម្រិតព្រមព្រៀងពាណិជ្ជកម្ម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្របខណ្ឌអាស៊ាន និងជាមួយដៃគូអាស៊ាន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា នាព្រឹកនេះថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល នៅតែបន្តបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និង ពិភពលោក ស្របតាមចក្ខុវិស័យ និងអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងបន្ត អនុវត្តអនុសាសន៍ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់» សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្មប្រកបដោយចីរភាព។

លោកជំទាវ បន្ថែមថា ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ានដៃគូ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈ ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមាន ៖ ទី១-បានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពិធីសារទី១, ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ទី២- ក្រសួងក៏បានបញ្ចប់ការចរចា និងចុះហត្ថលេខាលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មទំនិញ និង កិច្ចព្រមព្រៀងដំឡើងកម្រិតពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និង ទី៣-ការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា សម្រេចបានវឌ្ឍនភាពប្រមាណ ៣៧%។ ជាមួយគ្នានេះ ក្រសួងសម្រេចបានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើពិធីសារ, ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល និង ក្រសួងបានបញ្ចប់ការចរចាជាដុំកំភួនកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ហើយ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា សម្រេចបាន ៤១%។
បណ្តាប្រទេសអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាដែលបានឈរនៅលំដាប់ទី២ បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឆ្នាំ២០២៥ អាស៊ានបានកាន់កាប់ចំណែកទីផ្សារនាំចេញេរបស់កម្ពុជាចំនួន ១៨ ភាគរយ នៃការនាំចេញសរុប ៣១ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ