ព័ត៌មាន
ផ្ទះទេវតា២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរា ២រូបនៅខេត្តកំពង់ធំ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន០២ខ្នងជូនលោកយាយចាស់ជរា មានជីវភាពខ្វះខាតចំនួន០២គ្រួសារ នៅ
ស្រុកប្រាសាទបាល័ង្លខេត្តកំពង់ធំ។

១-ផ្ទះទី១ ត្រូវបានប្រគល់ជូនលោកយាយ អុឹម យ៉ាវ មានអាយុ៨៥ រស់នៅភូមិព្រៃម៉្រី ឃុំផាន់ញើម ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយមានកូន០២នាក់ គឺកូនស្រីអាយុ៦០ឆ្នាំ មានកូនចៅក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ និងកូនប្រុសអាយុ៥៥ឆ្នាំ មិនមានប្រពន្ធកូនទេ នៅមើលថែម្តាយចាស់ជរា និងធ្វើស្រែបានផលតិចតួច។ ក្រៅពីនេះ គាត់ចូលព្រៃដើររកអង្ក្រងយកមកលក់សម្រាប់ដោះស្រាយជីវភាព។

២-ផ្ទះទី២ ត្រូវបានប្រគល់ជូនលោកយាយ គួយ គឹង មានអាយុ៧៨ឆ្នាំ រស់នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។លោកយាយជាស្ត្រីមេម៉ាយមានកូនស្រីចំនួន ៤នាក់ កូនច្បងមានកូនចំនួន ៣នាក់ មានប្តី និងក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ គឺមានតែកូនស្រីពៅជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ (ស្រី ២នាក់) រស់នៅជាមួយយាយក្រោមដំបូលផ្ទះតែមួយ។ពីមុនជីវភាពក្រុមគ្រួសារយាយអាចមានហូបចុកគ្រប់គ្រាន់ដោយអាស្រ័យលើកូនប្រសារប្រុសមានមុខរបរជាកម្មករសំណង់ អាចរកប្រាក់កម្រៃបន្ថែមពីមុខរបរលោកយាយ និងកូនស្រីប្រកបរបរត្បាញកន្ទេលលក់ តែជាអកុសលកូនប្រសារប្រុសលោកយាយដែលជាជំហរក្នុងគ្រួសារទទួលគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២៤ ដូច្នេះ លោកយាយនិងកូនស្រីបាននឹងកំពុងខិតខំត្បាញកន្ទេលទុកយកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះនៅតាមផ្ទះនីមួយៗ លោកជំទាវក៏បាននាំយកនូវអំណោយមានជាកាតាប ដែលមានសម្ភារៈសិក្សាជាច្រើនមុខមកចែកជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណ៣៣០នាក់ និងចែកនូវរទេះរុញសម្រាប់ប្រជាពលរដ្ឋមានពិការភាពចំនួន០២ផងដែរ៕













-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ