ព័ត៌មាន
អភិបាលស្រុករលាប្អៀរ៖ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាព
កំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានលើកឡើងថា “ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” លោក សេង វិចិត្រ បានបន្ត ថា ការប្រារព្ធទិវានេះមានន័យ និងអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ មិនត្រឹមតែជាការអបអរសាទរចំពោះ សមភាព និងសិទ្ធិរបស់ស្ត្រីក្នុងសង្គមទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការរំលឹក និងសម្តែង ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់ និងខិតខំប្រឹងប្រែងក្នុងបុព្វហេតុ ការពារជាតិ និងមាតុភូមិ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ នឹងបានវាយ តម្លៃខ្ពស់ចំពោះមន្រ្តីរាជការ ជាពិសេសស្ត្រី ដែលបានខិតខំបំពេញភារកិច្ចការងារដោយការទទួលខុសត្រូវ អត់ធ្មត់ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ។
លោកបានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់គំនិតច្នៃប្រឌិត ការផ្តួចផ្តើម និងបុរេសកម្ម ក្នុងការពង្រឹង សមត្ថភាពភាពជាអ្នកដឹកនាំ និងការរីកចម្រើនក្នុងវិស័យការងារ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី។
លោកបានផ្តាំផ្ញើដល់មន្ត្រីរាជការអាជ្ញាធរក្នុងមូលដ្ឋាននៃស្រុករលាប្អៀរ សូមចូលរួមធ្វើអនាម័យបរិ ស្ថានជាប្រចាំ។ ក្នុងនោះ លោកបានរំលេចថា ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅឆ្នាំនេះ ត្រូវប្រើរូបភាពឱ្យ ធម្មតា មិនមានឡានបាញ់ទឹក ប៉ាតម្សៅនោះទេ ព្រោះវាមិនមែនជាល្បែងប្រពៃណីខ្មែរឡើយ ប៉ុន្តែល្បែង របាំប្រជាប្រិយខ្មែរ គឺបន្តលេង ពិសេសគឺត្រូវមានការរៀបចំតុបតែងភ្លើងពណ៌ ទង់ជាតិឈ្វាលា ចងនៅលើ ផ្លូវជាតិពីព្រំប្រទល់ស្រុកកំពង់ត្រឡាច ទៅដល់ព្រំប្រទល់ស្រុកបរិបូរណ៌អោយបានស្អាត ៕
អត្ថបទ៖ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច