ព័ត៌មាន
ការពង្រឹងសមត្ថភាព មានសារៈសំខាន់សម្រាប់មន្ត្រីអនុវត្តច្បាប់បំពេញភារកិច្ចឱ្យមានប្រសិទ្ធភាព
ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ អគ្គលេខាធិការ ដា្ឋន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងទីបញ្ជាការជួរមុខ រៀបចំពិធីបើកវគ្គបញ្ជ្រាបច្បាប់ ស្ដីពី ដែនយុត្តាធិការតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីពីការគ្រប់ គ្រងតំបន់ការពារធម្មជាតិ និងច្បាប់ ស្តីពីជលផល នៅទីបញ្ជាការជួរមុខ (កោះព្រាប) ក្រុងព្រះសីហនុ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
យើងមិនដែលភ្លេចនូវកិច្ចការបណ្ដុះបណ្តាលធនធានមនុស្សនិងជំនាញផ្សេងៗ ជាក់ស្ដែងនៅថ្ងៃនេះ យើងបានរៀបចំវគ្គបញ្ជ្រាបច្បាប់នាពេលនេះឡើង ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ច្បាប់ស្តីពីដែន យុត្តាធិការតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីជលផលជូនដល់សិក្ខាកាម ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីអនុវត្តច្បាប់ ក្នុងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់។ ដូចនេះ ទាំងយោធាចារ្យ និង សិក្ខាកាមត្រូវខិតខំបង្រៀន និងរៀនសូត្រនូវច្បាប់ទាំងនេះ ដែលជាចំណេះជំនាញសម្រាប់ប្រសិទ្ធភាពការងារ។ នេះ គឺជាការលើកឡើងរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិ ភាពលើផ្ទៃសមុទ្រ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពចរាចរណ៍នាវា ការការពារផលប្រ យោជន៍សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និងបរិស្ថានសមុទ្រ ព្រមទាំងការជួយសង្គ្រោះគ្រោះមហន្តរាយ និងទប់ ស្កាត់បទល្មើសផ្សេងៗ ដូចជាការឆ្លងដែនខុសច្បាប់ ការនេសាទខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរមនុស្ស ចោរសមុទ្រ អំពើភេរវកម្ម និងបទល្មើសផ្សេងៗទៀត ដែលអាចកើតមានលើ ផ្ទៃសមុទ្រ និងកិច្ចការរុករក និងជួយសង្គ្រោះ។ នេះ គឺជាការលើកឡើងបន្ថែមពីមេបញ្ជាការទីបញ្ជាការជួរមុខ
អត្ថបទ៖ គង់ ប៊ុនថា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ