ព័ត៌មាន
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផ្តល់អំណោយមនុស្សធម៌ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត
លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងសមាជិក សមាជិការ និងមន្ត្រីប្រតិបត្តិសាខា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានភូមិរលាប និងភូមិអូរ ត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ដិតប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខានិងឯកឧត្តម ខូយ រីដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់មិនរៀបចំធ្វើទិវានោះទេ គឺធ្វើតាមរយៈលិខិតអំពាវនាវ ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្ស ធម៌ គឺធ្វើឡើងតាមកម្លាំងសទ្ធាក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេងៗដែលកើតមានកន្លងមក។
ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានមិនមែនមានតែ១០០គ្រួសារនោះ ទេ គឺមានច្រើន ដូច្នេះនឹងជួបសំណេះសំណាលជាបន្តបន្ទាប់ទៀតជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជាខេត្ត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វី ទាំងអស់ ហើយក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំង អស់ឱ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំបង្កបង្កើនផល ឬប្រកបមុខរបរ ផ្សេងៗ ដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។ តាមរយៈនេះដែក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់អំពីសោភណ្ឌភាព អនាម័យ បរិស្ថានឱ្យបានគ្រប់ទីកន្លែង ដែលកន្លងមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានខិតខំប្រឹងប្រែងដោយបានប្តេជ្ញាចិត្តថាឆ្នាំ២០២៦ខេត្តពោធិ៍សាត់គ្មានសំរាម ទាំងនេះទាមទាឱ្យមានការចូលរួមគ្រប់តួរអង្គជាពិសេសប្រជាពលរដ្ឋយើងព្រោះថា ភាពស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ព្រមទាំង បានផ្តល់អំណោយជាស្បៀងអាហារ ចំនួន១០០គ្រួសារ ដោយក្នុង មួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវនិងភេសជ្ជៈ ដើម្បីសម្រាប់ជាការបន្តផ្គត់ផ្គត់ជីវភាពមួយរយះពេល៕
អត្ថបទ៖ ពៅ ភិរុណ








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច