ព័ត៌មាន
ការស្ដារប្រឡាយទួលសំពៅដំណាក់កាលទី២ប្រវែង១៧០០ម៉ែត្រ ត្រូវបានស្តាររួចរាល់ និងរៀបចំស្តារជំហានទី៣ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាខាងមុខនេះ
ភ្នំពេញ៖គិតត្រឹមបច្ចុប្បន្ននេះ កំណាត់ប្រឡាយទួលសំពៅដំណាក់កាលទី២ ប្រវែងជាង១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់តាមផែនការដែលបានគ្រោងទុករបស់រដ្ឋបាលខណ្ឌសែនសុខ។
ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកា មធ្យោបាយពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាប់តាំងពីខែមករា ឆ្នាំ២០២៦មក លោកចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដឹកនាំការស្តារកាយជម្រៅប្រឡាយទួលសំពៅ ដំណាក់កាលទី២ ចាប់ពីភូមិដំណាក់ សង្កាត់គោកឃ្លៀង ដល់ភូមិក្រាំងអង្ក្រង តំបន់ខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ដែលដំណាក់កាលទី១ បានស្ដាររួចរាល់ កាលពីចុងឆ្នាំ២០២៥មកម្លេះ ។
លោកចេង មុនីរ៉ា បានបញ្ជាក់ថា តំបន់ប្រ៉បផ្លូវរថភ្លើង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លៀង ជាប់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ ប្រឡាយទួលសំពៅ គឺជាប្រឡាយមេដ៏សំខាន់មួយ ក្នុងយុទ្ធសាស្រ្តរំដោះទឹក ផ្នែកខាងលិចភូមិសាស្ត្រខណ្ឌសែនសុខ ដែលបានដើរតួនាទីយ៉ាងសំខាន់ នាំទឹកទៅកាន់ស្ថានីយ៍ប៊ូមទឹកទួលសំពៅ ស្ថិតក្នុងសង្កាត់ឃ្មួញ ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងត្រៀមបន្តស្តារដំណាក់កាលទី៣បន្ទាប់ពីប្រឡាយទួលសំពៅ ដំណាក់កាលទីពីរបានស្ដាររួចរាល់ហើយ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នករស់នៅអមសងខាងប្រឡាយទួលសំពៅ និងអ្នកធ្វើដំណើរឆ្លងកាត់ សូមចូលរួមទុកដាក់វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងពេលកំណត់ ដើម្បីអនាម័យ បរិស្ថានសោភ័ណភាព ផាសុកភាព និងដើម្បីទីក្រុងស្អាត បញ្ចៀសការជន់លិចក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ៕
លីហេង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច