ព័ត៌មាន
អភិបាលខេត្តត្បូងឃ្មុំ ប្រកាសបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ និងឧក្រិដ្ឋជនឆបោកតាមអនឡាញ
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធចាត់វិធានការ បង្ក្រាបលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ online scams ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។ បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងថា ក្នុងរយៈពីរខែដើមឆ្នាំ២០២៦នេះ គណៈ បញ្ជាការឯកភាព នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការក្តៅគគុក ដើម្បីបង្ក្រាបលើទីតាំងល្បែងអន ឡាញខុសច្បាប់ និងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ online scam ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ យ៉ាងសកម្ម តែយ៉ាងណា អជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តបង្ក្រាបឱ្យអស់ពីខេត្តត្បូងឃ្មុំ។ ខណៈការចុះ បង្ក្រាបនេះ គឺធ្វើឡើងស្របទៅតាមប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើយ៉ាងណាកម្ចាត់ online scam ឱ្យអស់ពីកម្ពុជា ដើម្បីកុំឱ្យកម្ពុជាក្លាយជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ និងល្បែងអន ឡាញខុសច្បាប់។
ចំពោះការប្តេជ្ញាចិត្តនេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានរសាទរ និងថ្លែងអំណរ គុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានបំពេញការងារ យ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រ៊ាំ ក្នុងការងារបម្រើប្រជាពលរដ្ឋ ពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អនាពេលកន្លងមក។ ជាមួយការសាទរនេះ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកយករបៀបវារៈចំនួន៤មកពីភាក្សាផងដែរ ដើម្បីធ្វើយ៉ាងឱ្យការងារ បម្រើប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត ។
អត្ថបទ៖ សេងឡុង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច