ព័ត៌មាន
អនុប្រធាន KOICA ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា
អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ និងចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lee Yun Young អនុប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពង្រឹងភាពជាដៃគូរវាងភាគី ទាំងពីរ, ក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម Lee Yun Young និងសហការី ដែលបាន មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ជាពិសេសទីភ្នាក់ងារ KOICA ដែលបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។
ជាការឆ្លើយតប, ឯកឧត្ដម Lee Yun Young បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាក្នុងកិច្ចអភិវឌ្ឍន៍, ឯកឧត្ដម ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សា និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រោមកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ KOICA ផ្តោតលើវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ និងកសិកម្ម វប្បធម៌ និង ឌីជីថល អភិបាលកិច្ច ព្រមទាំងវគ្គបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ ឆ្នាំ២០២៦ផងដែរ ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារ KOICA សំដៅដល់ការសម្រេចបានកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព និងចីរភាព៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច