ព័ត៌មាន
ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួង សម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយប្រេងឥន្ធនៈប្រមាណជិត ២០០០ ដែលបានបិទអាជីវកម្មបណ្ដោះអាសន្ន ក្រោយហេតុផលអស់ស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។
លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោកជំទាវ ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយប្រេងឥន្ធនៈ ប្រតិបត្តិការអាជីវកម្មជាង៦,៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ៍ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការ លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ លោកជំទាវបានបញ្ជាក់ថា ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។
បើតាមការបង្ហើបរបស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានការធ្លាក់ថ្លៃវិញ បន្ទាប់ពីមានសញ្ញាណល្អ នៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ, រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមការងារអន្តរក្រសួង មានក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បាន ចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំហក់ឡើងខ្ពស់ពេក។ នៅក្នុងនោះឱ្យតែតម្លៃប្រេងឡើងលើសពី៩០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល គឺរដ្ឋជួយចេញខាត ៦.៥ សេនដុល្លារ ក្នុងមួយលីត្រ ចំណែកក្រុមហ៊ុននាំចូលរួមខាត១សេនដុល្លារ ក្នុងមួយលីត្រ។
បើយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥,២០០រៀល ក្នុងមួយលីត្រ។ សម្រាប់ប្រេងម៉ាស៊ូត ៦,០៥០រៀលក្នុងមួយលីត្រ៕


-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ