ព័ត៌មាន
រោងចក្រកាត់ដេរ អំពាវនាវពលករត្រឡប់ពីថៃមកដាក់ពាក្យធ្វើការ ខណៈកំពុងមានតម្រូវការកម្លាំងច្រើន
ដោយសារតែឱកាសការងាជាច្រើនសម្បូរបែបកំពុងមានតម្រូវការកម្លាំងពលកម្ម, តំណាងរោងចក្រ ក៏ដូចជាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករមកពីប្រទេសថៃ ងាកមកស្វែងរកការងារក្នុងស្រុកវិញ ខណៈដែលតម្រូវការកម្លាំងពលកម្មបន្តកើនឡើង ជាមួយនឹងបរិយាកាសការងារ និងអត្ថប្រយោជន៍កាន់តែប្រសើរឡើង។
លោក ថុន វ៉ាន់ថា អ្នកគ្រប់គ្រងទូទៅនៃរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បច្ចុប្បន្នរោងចក្រមានកម្មករនិយោជិត និងបុគ្គលិកកំពុងបំពេញការងារសរុបចំនួនជាង ៣០០នាក់ ប៉ុន្តែសព្វថ្ងៃខាងរោងចក្រក៏នៅមានតម្រូវការកម្លាំងពលកម្មប្រមាណ ២០០ ទៅ៣០០នាក់បន្ថែមទៀតដែរ ដើម្បីឆ្លើយតបតម្រូវការកើនឡើងនៃការបញ្ជាទិញរបស់ភ្ញៀវ។
លោកបានបន្តថា ចំពោះតម្រូវការកម្លាំងពលកម្មនេះ ខាងរោងចក្រមានតម្រូវការភាគច្រើនផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម ហើយអ្នកមិនមានបទពិសោធន៍ រោងចក្រក៏ទទួលយកដែរ ដោយមានការបណ្តុះបណ្តាល មុននឹងឱ្យចេញបំពេញការងារ។ លោកឱ្យដឹងទៀតថា ចំពោះប្រាក់បៀរវត្សរ៍ ក្រៅពីប្រាក់ឈ្នួលគោល កម្មករនិយោជិត ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដែរ ដូចជាថ្លៃធ្វើដំណើរ ថ្លៃអាហារ និងថ្លៃស្នាក់នៅជាដើម។
កម្មករ កម្មការិនី ដែលបានកំពុងបម្រើការងារក្នុងវិស័យរោងចក្រមិនក្រោម១០ឆ្នាំ ក្នុងម្នាក់ៗ ក៏បានចូលរួមអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេអតីតពលករដែលត្រឡប់មកពីថៃ ដែលពុំទាន់មានការងារធ្វើ អាចមកដាក់ពាក្យធ្វើការជាមួយក៏បាន ឬក៏ជាមួយបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសដទៃផ្សេងទៀតក៏បាន ពីព្រោះថា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ ការងាររោងចក្របានជួយជ្រោមជ្រែងជីវភាពរស់នៅមានភាពល្អប្រសើរជាងមុន។
កម្មករ កម្មការិនី បានឱ្យដឹងស្រដៀងគ្នាទៀតថា ការធ្វើការងារក្នុងស្រុក ក្រៅពីបានរស់នៅជួបជុំក្រុមគ្រួសារ ថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខជាប់ជានិច្ចមកកាន់ប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ ទោះក្នុងកាលះទេសះណាក៏ដោយ ក៏ថ្នាក់ដឹកនាំមិនដែលបោះបង់នោះទេ។
សូមបញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ ក្នុងនោះយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច