ព័ត៌មាន
រាជរដ្ឋាភិបាល ធានាបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផលរបស់ប្រជាកសិករ
រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានធានាថា នឹងបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាកសិករ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែង ជាដើម បន្ទាប់ពីមានការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ។
ក្រសួងពាណិជ្ជកម្មក៏បានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។ ក្រសួងពាណិជ្ជកម្ម តាមរយៈ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត កំពុងបន្តតាមដានយ៉ាងសកម្មលើស្ថានភាពទីផ្សារកសិផល ដើម្បីចុះជួយសម្រួល ការកកស្ទះ បានទាន់ពេលវេលា។
ក្នុងន័យនេះ សូមបងប្អូនប្រជាកសិករ ផ្តល់ព័ត៌មាន អំពីករណីកកស្ទះកសិផល មកមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ឬទំនាក់ទំនងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ ០១២ ៧២៣ ៦៤៥ / ០១២ ២៥៩ ៩៩៧ ឬតាមប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួង លេខ ១២៦៦៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច