ព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលួងលោមស្នេហាឱ្យវិនិយោគ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានប្រាប់ BTV នៅរសៀលថ្ងៃទី១៣ ខែមីនានេះថា កិច្ចប្រតិបត្តិការបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់, ចិន៣៤នាក់ , ម៉ាឡេស៊ី១នាក់។ ក្នុងនោះយកទៅស្តាប់ចម្លើយ១៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញភស្តុតាង Online Scams មួយចំនូន។ បន្តនីតិវិធីវីស្តាប់ចម្លើយរកបទល្មើសពាក់ព័ន្ធ រកបទល្មើសសម្អាតប្រាក់ និងពន្លឿននីតិវិធីបណ្តេញចេញ និងបិទស៊ីលទីតាំងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ថា ល្បិចកលក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ ប្រើប្រាស់បណ្តាញសង្គម TikTok, WhatsApp, Zalo, Telegram និងFacebook គោលដៅទៅប្រទេសវៀតណាម។ ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយស្វែងរកជនរងគ្រោះប្រាប់ថាត្រូវការទិញសរីរាង្គ ក្រោយពីជនរងគ្រោះបានចាញ់បោកហើយ ជនសង្ស័យបង្ខំអោយធ្វើការនៅទីនេះតែម្តង ដោយប្រើFacebook និងកម្មវិធី Signal៕ អត្ថបទ ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច