ព័ត៌មាន
អំណោយអណ្តូងទឹកស្អាត១០ត្រូវបានប្រគល់ជូនពលរដ្ឋក្នុងភូមិចំនួន៣នៃស្រុកព្រៃនប់
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ១០ កន្លែង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសសំណេះសំណាល លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានបញ្ជាក់ថា អណ្តូងទឹកទាំងនេះ គឺជាកេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកតា លោកយាយ ដែលជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកបានសន្សំទុកដើម្បីបន្តជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋនៅតាមទីជនបទ។
លោកជំទាវបានរំឮកផងដែរថា មូលនិធិនេះបានដំណើរការអស់រយៈពេល ១៥ឆ្នាំមកហើយ ដែលបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ចបន្តមកលោកជំទាវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើឱ្យបងប្អូនពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងយកចិត្តទុកដាក់លើសុខភាពតាមរយៈការបរិភោគទឹកដាំឆ្អិនជានិច្ច កាត់បន្ថយការហូបប្រៃ និងផ្អែម ខ្លាញ់ច្រើន ដើម្បីចៀសវាងជំងឺមិនឆ្លផ្សេងផ្សេងៗ។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានផលពីអណ្តូងទឹក បានបង្ហាញនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសារសម្តេចតេជោ ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយកាត់បន្ថយការចំណាយ ក្នុងការរកទិញទឹកប្រើប្រាស់របស់ពួកគាត់។
គួរបញ្ជាក់ថា ក្នុងពិធីនោះដែរ លោកជំទាវប្រធានមូលនិធិ ក៏បានជូនរទេះរុញចំនួនពីរគ្រឿង ១គ្រឿងជូនទៅលោកតាចាស់ជរាអាយុ៩១ឆ្នាំ១គ្រឿង និង១គ្រឿងទៀតជូនទៅដល់ លោកយាយអាយុ៦៤ឆ្នាំ១គ្រឿងដែលមានជំងឺប្រចាំកាយ និងជូននូវអំណោយទ្រនប់ដៃ ដល់អ្នកដែលបានចូលរួមទាំងអស់ និងសម្ភារសិក្សាដល់កុមារា កុមារី ជាច្រើននាក់ទៀតផងដែរ៕ 14/3/26
អត្ថបទ: សំ ងីម






















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច