ព័ត៌មាន
សម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យ បង្កើត កំពង់ផែកំពត ឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាដែលធ្វើឲ្យវានាចរណ៍ជាលក្ខណៈអន្តរជាតិ ចូល-ចេញ ផ្ទេរផ្ទុកនិងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារជាដើម។ កំពងផែនេះមានទំហំទាំងផ្ទៃទឹក និងដីជាង៧០០ហិកតា អាចមានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុងមួយឆ្នាំ។
យោងតាមអនុក្រឹត្យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានចេញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះបានបញ្ជាក់ថា កំពង់ផែកំពតឡូជីស្ទីកនេះ មានដែនទឹក និងគោក ហើយដែន ទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានទំហំបីលានប្រាំមួយរយចិតសិបប្រាំបួនពាន់ពីរយកៅសិបប្រាំមួយម៉ែត្រការ៉េ ខណៈដីគោកជាទ្រព្យសម្បត្តិឯកជនរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដោយមានទំហំដីប្រាំមួយលានប្រាំមួយរយម្ភៃពាន់សូន្យដប់ក្បៀសដប់ម៉ែត្រការ៉េ ហើយមានព្រំដែននឹង និយាមកានៅក្នុងប្លង់រួមនៃកំពង់ផែកំពតឡូជីស្ទីក ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះផងដែរ។
បើតាមអនុក្រឹត្យបានបញ្ជាក់ឲ្យដឹងផងដែរថា កំពង់ផែខាងលើនេះ មានឋបនីយភណ្ឌផែទំនិញ ដែលមានសមត្ថភាពផ្តល់សេវាសម្រាប់ទំនិញឆ្លងកាត់ប្រមាណបីលានតោនក្នុងមួយឆ្នាំ ដោយឋបនីយភណ្ឌនៅដែនទឹក មានចំណតនាវាពីរកន្លែង ចំណតទី១មានផ្ទៃដីក្រឡាបីរយដប់ប្រាំបួនពាន់ប្រាំរយម្ភៃម៉ែត្រការ៉េ និងចំណតទី២មានផ្ទៃក្រឡាបីរយម្ភៃពាន់ម៉ែត្រការ៉េ និងកន្លែងចតនាវានីមួយៗមានប្រវែង ៥០០ម៉ែត្រ។
តាមរយៈអនុក្រឹត្យសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ផងដែរថា កំពង់ផែកំពតឡូជីស្ទីកនេះ ត្រូវមានមន្រ្តីមានសមត្ថកិច្ចប្រចាំការ ដែលរួមមានមន្រ្តីចត្តាឡីស័កនៃក្រសួងសុខាភិបាល មន្រ្តីនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មន្រ្តីគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេបញ្ជាការផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្រ្តីនៃរដ្ឋបាលខេត្តកំពត់ ដើម្បីអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមានជាដើម៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច