ព័ត៌មាន
រដ្ឋមន្រ្ដី៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីយ៉ាងកក់ក្តៅ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ឯកឧត្តមប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់ឯកឧត្តម Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំកម្ពុជា, ប្រធានសមាគមកូរ៉េប្រចំាកម្ពុជា, ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងក្រុមហ៊ុន អង្គការ និងធនាគារកូរ៉េនៅកម្ពុជា សិស្សនិសិ្សត និងប្រជាពលរដ្ឋកម្ពុជា និងកូរ៉េជាង២០០នាក់ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត “ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្មឆបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។
ឆ្លៀតក្នុងឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ថ្លែអថា៖«កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ»។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងបានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។
សូមបញ្ជាក់ថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕


















-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ