ព័ត៌មាន
កីឡដ្ឋានគោកធ្លក សម្រេចការសាងសង់ជិត ៣០% ខណៈគ្រោងបញ្ចប់នាឆ្នាំ២០២៧
ការសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេចបានប្រមាណជិត ៣០%ហើយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នាឆ្នាំ២០២៧ ខាងមុខ។
នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ បន្ទាប់ពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មការចំពោះកិច្ច នៃគម្រោងសាងសង់នេះ ក្រោយដឹកនាំក្រុមការងារសហព័ន្ធចុះពិនិត្យលលើវឌ្ឍនភាព នៃការសាងសង់ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក កាលពីចុងសប្ដាហ៍កន្លងទៅ។
គួរដឹងថា កីឡដ្ឋាន និងទីស្នាក់ការរបស់សហព័ន្ធ បានបញ្ចុះបឋមសិលាសាងសង់ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រោយចំណាយពេលសាងសង់ ២០ខែ ក្នុងទំហំទឹកប្រាក់ ៤,៤០០,០០០ដុល្លារ ខណៈគិតត្រឹមចុងសប្ដាហ៍កន្លងទៅ សម្រេចការសាងសង់បានប្រមាណ ២៨%។
ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក នេះ មានទីតាំងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំបូល ខេត្តកណ្ដាល ហើយថវិកាចំណាយលើការសាងសង់នេះ គឺទទួលបានពីមូលនិធិ Goal Project និង FIFA Forward 2.0 ដែលនៅសល់ និងបូករួមទាំង FIFA Forward 3.0 ដែលមានទំហំទឹកប្រាក់សរុប ៤.៤លានដុល្លារ។
យោងតាមការបញ្ជាក់របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡដ្ឋានគោកធ្លក អាចនឹងផ្ទុកទស្សនាបានប្រមាណ ១២,០០០នាក់ ខណៈដំណាក់កាលដំបូងនៃការសាងសង់ គឺអាចផ្ទុកអ្នកទស្សនាប្រមាណ ៤,២០០ដុល្លារ៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច