ព័ត៌មាន
ការធ្វើទំនើបកម្មដាំដុះបន្លែសុវត្ថិភាព បានចូលរួមផ្គត់ផ្គង់ទីផ្សារបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល
អគ្គនាយកក្រុមហ៊ុនដំាដុំបន្លែប្រើផ្ទះសំណាញ់ស្រុកមួយ បង្ហាញនូវមោទនភាពនៃការចូលរួមផ្គត់ផ្គង់បន្លែសម្រាប់ទីផ្សារ ខណៈដែល ប្រជាពលរដ្ឋកម្ពុជាបានគាំទ្របន្ថែសុវត្ថិភាព បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈនៃការកាត់បន្ថយការនាំចូលបន្លែពីក្រៅ ប្រទេស។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការអនុវត្តន៍កសិកម្មល្អ នៃដាំដុះបន្លែសុវត្ថិភាព ថា ជុំវិញវិស័យកសិកម្ម រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះដំណាំរួមផ្សំ ជាពិសេសបន្លែបង្ការ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ឬឈើបហូបផ្លែជាដើម។ តាមរយៈនេះឃើញថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាននិងកំពុងខិតខំប្រឹងប្រែងដូចជា ការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប ដើម្បីបង្ហាញដល់ផលិករដែលមានការដាំដុះដាច់ ដោយឡែក ឱ្យងាកមកចង់ក្រងជាសហគមន៍។ ការចង់ក្រងជាសហគមន៍នេះគឺផ្តល់លទ្ធភាពជាច្រើនដល់អ្នកដាំដុះពីរាជរដ្ឋាភិបាលដូចជា បច្ចេកទេស ទុនវិនិយោគ និងទីផ្សារ តាមយន្តការធ្វើកសិកម្មតាមកិច្ចសន្យា។

ទាក់ទិនការដាំដុះបន្លែដោយប្រើប្រាស់ផ្ទះសំណាញ់ អ្នកឧកញ៉ា បន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុនបានពង្រីកការដាំដុះនៅ ក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ចាម បច្ចុប្បន្នប្រភេទបន្លែទាំងនោះបាន ទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង ជាបន្លែដែលផ្តល់នូវសុខភាព ជាពិសេសបាននិងកំពុងចូលរួមចំណែកកាត់បន្ថយនៃការនាំចូល បន្លែពីក្រៅប្រទេសផងដែរ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV នាពេលថ្មីៗនេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែលការដាំដុះរបៀបនេះគឺធន់និងអាកាសធាតុ។ ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញឃើញថា កម្ពុជាមានភាព សម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះអាចផ្គត់ផ្គង់លើសតម្រូវការ និងនៅរដូវខ្លះទៀតអាចថមថយដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាងណាបន្លែដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការ នាំចេញចូល។

ចំណែកការនាំចេញវិញ បើយោងតាមបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល២ ខែ ដើមឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញបន្លែសម្រាប់បរិភោគ ឬស និងមើមផ្សេងៗ មានទឹកប្រាក់ប្រមាណជាង ២៧៩ លានដុល្លារអាម៉េរិក កើនឡើង ជាង ៣៩% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ