ព័ត៌មាន
ក្នុងខែកុម្ភៈឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP មានទំហំទឹកប្រាក់ជិត ៣.៥០០ លានដុល្លារ
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់ជិត ៣.៥០០ លានដុល្លារ កើន ឡើងជាង ២៣ ភាគរយ ក្នុងនោះទីផ្សារអាស៊ានមានជាង ១.៤០០ លានដុល្លារ កើនជិត ៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ខណៈ ប្រទេសចំនួន៥ផ្សេងទៀត ដែលជាមាជិកមានកំណើនឡើងផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម ក្នុងនោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារ RCEP នៅ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជិត ៣.៥០០ លានដុល្លារ កើនជាង ២៣ ភាគរយ ដោយកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៧៥០ លានដុល្លារ ថយចុះ ១២ ភាគរយ និងការនាំចូល មានទឹកប្រាក់ជាង ២.៧០០ លានដុល្លារ កើន ៣៨ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥។
ចំណែកជាមួយទីផ្សារអាស៊ានដែលជាសមាជិករបស់ RCEP ទាំង ១០ ប្រទេសវិញ, ការដោះដូរក្នុងរយៈពេលនេះដែរ មានទំហំទឹក ប្រាក់ជាង ១.៤០០ លានដុល្លារ កើនឡើងជិត ៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៣៨៥ លានដុល្លារ ថយចុះ ២៧ ភាគរយ ខណៈការនាំចូលពីទីផ្សារអាស៊ានមានទឹកប្រាក់ជាង ១.០០០ លានដុល្លារ កើនឡើង ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។ ដោយឡែកប្រទេសដែលជាសមាជិក RCEP ចំនួន៥ផ្សេងទៀតរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ១.៦០០ លានដុល្លារ, ជប៉ុន ២២៩ លានដុល្លារ, កូរ៉េ ៧៣ លានដុល្លារ, អូស្រា្តលី ៦៤ លានដុល្លារ, និងនូវែលសេឡង់ ជាង ៣ លានដុល្លារ ។
សូមបញ្ជាក់ថា នៅរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ កើនជាង ១៧ ភាគរយ ខណៈការនាំចូលពី បរទេសមានចំនួនជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥៕អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច