ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង១លានម៉ែត្រគូប ក្នុងមួយថ្ងៃ
ឯកឧត្តម អ៊ិន សាកាន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសឯកឧត្តម ឡុង ណារ៉ូ ដែល ត្រូវចូលនិវត្តន៍, ពិធីផ្ទេរ និងតែងតាំងនេះ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បាន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងនោះឯកឧត្តម អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំណែកឯកឧត្តម ឡុង ណារ៉ូ ដែលចូលនិវត្តន៍ ត្រូវបានប្រកាសតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ការប្រគល់ភារកិច្ចជូនអ្នកជំនាន់ក្រោយ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្តវេនដឹកនាំ ស្ថាប័នជាតិ គឺជាការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការនិវត្តន៍សមាធាតុស្នូលនៃយុទ្ធសាស្រ្តបញ្ចាកោណដំណាក់ កាលទី១ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ឡុង ណារ៉ូ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល បានបំពេញភារកិច្ច ព្រមទាំងបានលះបង់កំលាំងកាយចិត្ត និងពេលវេលាក្នុងការបម្រើជាតិ និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងបានអបអរសាទរ ឯកឧត្តម ឡុង ណារ៉ូ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា បញ្ហាទឹកស្អាតនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវ របៀបវារៈយុទ្ធសាស្រ្តជាច្រើន ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាតួអង្គដ៏សំខាន់មួយ និងមានការកែទម្រង់មួយចំនួន ដែលទាម ទារឱ្យថ្នាក់ដឹកនាំ និងនិយោជិតពាក់ព័ន្ធចូលរួមគាំទ្រ និងអនុវត្តន៍ ដើម្បីផលប្រយោជន៍រួមរបស់ស្ថាប័ន តាមពាក្យស្លាក (កែទម្រង់រស់ មិនកែទម្រង់ស្លាប់)។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុបជាង ៥,៦ ពាន់គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួនជាង ៥៣ ម៉ឺនតំណនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច