ព័ត៌មាន
កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្រជិត១០០០០នាក់ នឹងលេចរូបរាងនៅខេត្តព្រះសីហនុ
ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ថ្មីៗនេះបានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។
យោងតាមការបញ្ជាក់របស់ក្លឹបឱ្យដឹងថា ការរៀបចំពិធីនេះគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលជាប្រវត្តិសាស្ត្រសម្រាប់ក្លឹប ក៏ដូចជាក្នុងការចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ កីឡដ្ឋាន កំពង់ដេវ៉ា អារេណា នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្លឹប ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្លឹបដែលមានស្តង់ដារ និងបង្កើតបរិយាកាសល្អសម្រាប់ការប្រកួត ការបណ្តុះបណ្តាលកីឡាករ ថ្នាលយុវជន។ ម្យ៉ាងវិញទៀត កីឡដ្ឋានដ៏ប្រណិតនេះក៏ជាទីតាំងកំសាន្តមួយដែលអាចទាក់ទាញអ្នកគាំទ្រ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាការប្រកួត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
ប្រធានក្លឹប លោក យិន ច័ន្ទធូរ៉ានូ លើកឡើងថា លោកមានក្ដីរំពឹងខ្ពស់ចំពោះកីឡដ្ឋានថ្មីព្រោះវាមិនមែនត្រឹមតែជាកន្លែងបាល់ទាត់ប៉ុណ្ណោះទេ វាជាការប្រមូលផ្ដុំសម្រាប់សហគមន៍ជួបជុំ និងលើកទឹកចិត្តក្នុងវិស័យកីឡាក្នុងប្រទេសកម្ពុជា។ កីឡដ្ឋាននេះនឹងជំរុញក្នុងការអភិវឌ្ឍបាល់ទាត់ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ ជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង។
លោកបន្ដថាកីឡដ្ឋាននេះធ្វើក្នុងស្តង់ដាប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដែលមានផ្ទុកអ្នកទស្សនាជិត១០ ០០០នាក់ និងមានកន្លែងហ្វឹកហាត់ ប្រព័ន្ធភ្លើងប្រកួតពេលយប់តាមស្ដង់ដា AFC ទាំងអស់។ កន្លែងនេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់យុវជនដែលមានក្ដីស្រម៉ៃក្នុងវិស័យបាល់ទាត់នាពេលអនាគត។ នេះជាសញ្ញានៃការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែងរបស់ក្លឹប។ កីឡដ្ឋាននឹងបើកទទួលស្វាគមន៍ជានិច្ចសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាសម្រាប់តម្រូវការណាមួយ ដូចជាការប្រកួតអន្តរជាតិ និងសម្រាប់ប្រមូលផ្តុំការហ្វឹកហាត់ ត្រៀមមុនការប្រកួតពានរង្វាន់ផ្សេងៗនាពេលអនាគត”។
សូមជម្រាបជូនដែរថាការសាងសង់កីឡដ្ឋានថ្មីរបស់ក្លឹប MOI កំពង់ដេវ៉ា គឺត្រូវចំណាយពេលសាងសង់រយៈពេលពីរឆ្នាំ ដោយជំហានដំបូងនេះក្លឹបចាប់ផ្តើមសាងសង់ស្មៅទីលានប្រកួតបាល់ទាត់ជាមុនសិន៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច