ព័ត៌មាន
កសិករដំាបន្លែ ភូមិព្រែកធំ សង្កាត់ក្បាលកោះ សប្បាយចិត្ត ខណៈកសិផលក្នុងស្រុកមានទីផ្សារល្អ
ប្រជាកសិករក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានក្តីរីករាយដែលដំណាំបន្លែរបស់ពួកគាត់មានទាំងទីផ្សារល្អ និងតម្លៃខ្ពស់ ដោយសារប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក ។ ពួកគាត់យល់ថា បន្លែមានទីផ្សារល្អចាប់តាំងពីរដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងផ្សារបោះដុំបន្លែថ្មីមកជាយទីក្រុង គឺផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ។
កសិករដាំ ជីនាងវង នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ បានឱ្យដឹងថា ពួកគាត់ជ្រើសរើសដាំដំណាំជីនាងវង ព្រោះតែវាងាយស្រួលថែទាំ ឆាប់បានផល និងប្រមូលបានច្រើនដងក្នុងមួយរដូវ។ ពួកគាត់សប្បាយចិត្ត នៅពេលដែលបន្លែពួកគាត់មានទីផ្សារល្អ និងមានតម្លៃខ្ពស់ គឺមួយដុំប៉ុនកំភួនដៃ លក់បានថ្លៃ ១ ០០០រៀល ហើយឈ្មួញកណ្តាលមកទិញដល់ចម្ការតែម្តង។ ពួកគាត់ មានចម្ការ ដាំជីនាងវង លើក្បាលដីទំហំ ៥០ ម៉ែត្រ និង បណ្តោយ៤០ ម៉ែត្រ ដែលជាដីជួលគេគឹបានផ្តល់ចំណូលជាមធ្យម ៥ពាន់ដុល្លារអាម៉េរិកក្នុងមួយរដូវ ហើយរបរនេះ បានជួយឱ្យជីវភាពគ្រួសារពួកគាត់មានធូរធាជាងមុន។
ចំណែក ឈ្មួញកណ្តាល សង្កេតឃើញថា បន្លែជីនាងវង គឺមានតម្រូវការទីផ្សារខ្ពស់ ចាប់តាំងពីមានការផ្លាស់ប្តូរទីតាំងផ្សារបន្លែបោះដុំថ្មីទៅជាយក្រុងដែលមានទីធ្លាធំទូលាយ។ ក្នុងមួយថ្លៃអ្នកស្រី បានបោះដុំ ជីនាងវង បានចន្លោះពី ២ពាន់ ទៅបីពាន់ដុំទៅឱ្យឈ្មួញធំយកទៅល់បន្តនៅផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ។
លោក យ៉ាន់ ហេង មេភូមិ បានឱ្យដឹងថា កសិករក្នុងភូមិព្រែកធំ ភាគច្រើន បានដាំបន្លែចម្រុះជាលក្ខណៈគ្រួសារ ប៉ុន្តែដំណាំជីនាងវង គឺមានការដំាដុះច្រើនជាងដំណាំផ្សេងទៀត ដូចជា ស្ពៃ សាឡាត និងស្ពៃខាត់ណា ដើម។ លោកមេភូមិ សប្បាយចិត្តនៅពេលឃើញប្រជាជនមានជីវភាពរីកចម្រើនពីការប្រកបមុខរបរដាំបន្លែ។
ប្រជាកសិករ បានអំពាវនាវ រាជរដ្ឋាភិបាលជួយទប់កុំឱ្យតម្លៃជីកសិកម្មគ្រប់ប្រភេទឡើងថ្លៃខ្លាំងពេក ស្របពេលដែល តម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់នាពេលនេះ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ ដើម្បីឱ្យទីផ្សារបន្លែផលិតក្នុងស្រុកកាន់តែមានទីផ្សារទូលំទូលាយ៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច