ព័ត៌មាន
ក្រសួងទេសចរណ៍ដាក់ចេញវិធានសន្សំសំចៃថាមពលអគ្គិសនីក្នុងអំឡុងពេលបំពេញការងារ
ក្រសួងទេសចរណ៍ បានដាក់ចេញវិធានការ ដើម្បីកាត់បន្ថយការប្រើបាស់ថាមពលអគ្គិសនី
ទាំងនៅក្រសួង និងបណ្តាមន្ទីរទេសចរណ៍រាជធានី -ខេត្ត ក្នុងអំឡុងពេលបំពេញការងារ។ ការដាក់ចេញវិធានការនេះគឺ ដើម្បីទប់ទល់នឹងតម្លៃប្រេងឥន្ធនៈហក់ឡើង និងចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈក្នុងខ្សែច្រវ៉ាក់ផ្គង់ផ្គង់ថាមពលអគ្គិសនីដើរដោយប្រេងឥន្ធនៈ។
សេចក្តីណែនាំរបស់ក្រសួង ស្តីពីការពង្រឹងវិធានការ ដើម្បីកាត់បន្ថយ និងសន្សំសំចៃថាមពលអគ្គិសនីក្នុងអំឡុងពេលបំពេញការងារ បានផ្សាយនៅព្រឹកថ្ងៃទី១៨ មីនានេះ បញ្ជាក់ថា មន្ត្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ត្រូវចូលរួមកាត់បន្ថយ និងសន្សំសំចៃថាមពលអគ្គិសនី ក្នុងអំឡុងពេលបំពេញ។
ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា កំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយ កំណត់សីតុណ្ហភាពត្រឹម ២៥ °C (កម្រិតស្តង់ដាសន្សំសំចៃ), ត្រូវបិទម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ប្រជុំ ក្រោយពីបញ្ចប់ការប្រើប្រាស់, និង បិទម៉ាស៊ីនត្រជាក់ ១៥ ទៅ ៣០ នាទី មុនពេលសម្រាក ឬមុនពេលបញ្ចប់ម៉ោងការងារ។
ទន្ទឹមនឹនេះ មន្ត្រីរាជការក្រោមឱវាទទាំងអស់ ត្រូវកំណត់ការប្រើប្រាស់ប្រព័ន្ធពន្លឺ ដូចជា បិទអំពូលភ្លើងនៅតាមកន្លែងដែលមិនចាំបាច់ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់, បិទអំពូលភ្លើងក្នុងបន្ទប់ធ្វើការ រាល់ពេលចេញទៅខាងក្រៅលើសពី ១៥ នាទី, បិទអំពូលភ្លើងក្នុងបន្ទប់ទឹក ក្រោយពីប្រើប្រាស់រួច,និងជំរុញការប្រើប្រាស់ពន្លឺធម្មជាតិដោយបើកវាំងនន ដើម្បីឱ្យពន្លឺថ្ងៃចូលក្នុងបន្ទប់គ្រប់គ្រាន់ ជំនួស ឱ្យការបើកអំពូលភ្លើង។
បន្ថែមពីនេះ ត្រូវកំណត់ការប្រើប្រាស់សម្ភារៈការិយាល័យ ដោយ បិទកុំព្យូទ័រ (Shut down) និងដកខ្សែភ្លើងឧបករណ៍ផ្សេងៗនៅពេលបញ្ចប់ការងារប្រចាំថ្ងៃ និង កំណត់ឱ្យកុំព្យូទ័រស្ថិតក្នុងទម្រង់ “Sleep Mode” នៅពេលសម្រាក។ ក្រសួងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ទាំងអស់ អនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច