ព័ត៌មាន
កម្ពុជាកំពុងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ឧស្សាហកម្មផលិតសំបកកង់រថយន្ត
កម្ពុជាដោះស្រាយបញ្ហាប្រឈម និងគោលនយោបាយ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិត សំបកកង់រថយន្ត និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សម្រាប់ជំរុញបង្កើនការប្រើប្រាស់កៅស៊ូក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់ រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងតំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តចំនួន ៨ ដែលបោះ ទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចចំនួន៥ រួមមានខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិត សំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ដោយកិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និង ដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលអាចចាត់ ទុកថាជាការនាំចេញនៅនឹងកន្លែង។
សូមបញ្ជាក់ថា ជុំវិញការនាំចេញជ័រកៅស់ស៊ូ និងផលិតផលធ្វើពីកៅស៊ូ ដូចជាសំបកកង់រថយន្តជាដើម, បើយោងតាមរបាយការណ៍អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញមានទឹកប្រាក់សរុបជិត ៤២០ លាន ដុល្លារអាម៉េរិក កើនឡើងជិត ៣៦ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច