ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តពង្រឹងការពិនិត្យតម្លៃប្រេងនៅតាមស្ថាននីយ ដេប៉ូ និងអ្នកលក់សាំងដប កុំឱ្យលក់លើសតម្លៃក្រសួង បានជូនដំណឹង
កំពង់ឆ្នាំង៖ ក្រោយពីពិភពលោក បានទទួលរងនូវបញ្ហាប្រេងឡើងថ្លៃ ទាំងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុកក្រុង និងឃុំសង្កាត់ តែងមមាញឹកក្នុងការចុះពិនិត្យតម្លៃប្រេងនៅតាមទីតាំងលក់ចែកចាយ គឺធ្វើយ៉ាងណា មិនអោយតម្លៃប្រេងដែលបានលក់អោយប្រជាពលរដ្ឋ មានតម្លៃលើសពីតម្លៃរបស់ក្រសួងនោះឡើយ។
ដោយមានគោលការណ៍យ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងការរក្សាតម្លៃប្រេងតាមក្រសួងពាណិជ្ជកម្ម លោក កុយ តេង មេឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអោយដឹងថា៖ ជារៀងរាល់ថ្ងៃ ក្រុមប្រឹក្សាឃុំកំពង់អុស កម្លាំងប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលទាំងអស់ តែងចុះពិនិត្យតម្លៃនៅតាមដេប៉ូប្រេង និងកន្លែងលក់សាំងដប គឺធ្វើយ៉ាងណាមិនអោយអ្នកលក់ប្រេង តម្លើងថ្លៃហួសពីតម្លៃរបស់ក្រសួងឡើយ។
តាមបណ្តាឃុំសង្កាត់ទាំង៧២របស់ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ ត្រូវការជាចាំបាច់បំផុតនូវប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងឃុំកំពង់អុស ស្រុកជលគីរី ប្រជាកសិករ បានប្រើប្រាស់ត្រាក់ទ័រ គោយន្ត កាណូត ម៉ូតូ ម៉ាស៊ីនច្រូតកាត់ ក៏ដូចជាម៉ាស៊ីនផ្សេងទៀតជាច្រើន ហើយម៉ាស៊ីនទាំងនេះ ត្រូវការប្រេងចាក់ ទើបប្រើប្រាស់បាន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងតែក្រើនរំលឹកដល់អ្នកលក់ប្រេងតាមស្ថាននីយ៍នានា ដេប៉ូប្រេង និងអ្នកលក់សាំងដប សូមកុំតម្លើងថ្លៃហួសពីតម្លៃរបស់ក្រសួងពាណិជ្ជកម្ម ព្រោះការតម្លើងថ្លៃប្រេងហួសហេតុ នាំអោយបង្កជាផលវិបាកដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងជះឥទ្ធិពលមិនល្អដល់សន្តិសុខផងដែរ។ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច រកឃើញថាម្ចាស់ស្ថាននីយ៍ប្រេង ម្ចាស់ដេប៉ូប្រេង ឬអ្នកលក់សាំងដបណាមិនគោរពលក់ចេញរបស់ក្រសួងពាណិជ្ជកម្ម និងមិនគោរពគោលការណ៍របស់អាជ្ញាធរខេត្ត អ្នកទាំងនោះនឹងត្រូវទទួលការពិន័យ ឬដកអាជ្ញាប័ណ្ណ និងបិទមិនអោយបន្តអាជីវកម្មទៀតឡើយ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច