ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ សង្គ្រាមនៅមជ្ឈិមបូព៌ាមិនប៉ះពាល់ការធ្វើពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមទេ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា ជាមួយអេមីរ៉ាតអារ៉ាប់រួមនោះទេ ខណៈបច្ចុប្បន្នបាននិងកំពុងដំណើរល្អ នឹងនៅពេលខាងមុខការធ្វើអាពាណិជ្ជកម្មរវាងភាគីទាំង ពីរ នឹងលេចឡើងនូវប្រភេទពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ស្តីពីការផ្ទុះឡើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នេះថា បន្ទាប់ ពីការចូលជាធរមានរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់ ក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរបានបង្កើនទំហំពាណិជ្ជកម្មប្រកបដោយ ប្រសិទ្ធភាព ព្រមទាំងមានកិច្ចសហប្រតិបត្តិការមួយចំនួនថែមទៀត នៃការបើកទីផ្សារសម្រាប់ផលិតសម្រាប់នាំចេញដូចជា ផលិតផល ហាឡាល់ និងផលិតផលកសិកម្ម ដែលយើងកែច្នៃសមស្របតាមនៃទីផ្សារនាំចេញ។
ឯកឧត្តម បន្តថា បច្ចុប្បន្នយើងនៅតែបន្តដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះមានការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា តែមិនប៉ះពាល់ដល់បណ្តាប្រទេសដៃគូពាណិជ្ជកម្មផ្ទាល់នោះទេ (ដោយអឺរ៉ង់វាយលុកទៅលើមូល ដ្ឋានទ័ពអាមេរិកតែប៉ុណ្ណោះ) ដែលបញ្ហានេះ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម នៅតែបន្តធ្វើយ៉ាងណាឱ្យមានចរន្តពាណិជ្ជកម្មមានការកើនឡើង និងផ្តល់ភាពវិជ្ជមានរវាងទីផ្សារទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលជាចំណែកនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (CEPA) គឺនៅតែបន្តនូវកិច្ចសហប្រតិបត្តិការ និងការជំរុញឱ្យមានទំហំពាណិជ្ជកម្ម កាន់តែកើនឡើង និងការស្វែងរកផលិតភាពផ្សេងៗទៀត ដើម្បីនាំចេញមុខទំនិញថ្មីទៅកាន់ទីផ្សារនោះបន្ថែម។
ឯកឧត្តម ប៉ែន សុវិជាតិបានថ្លែងថា «ថ្វីត្បិតច្រកទីផ្សាររបស់យើងកំពុងរងគ្រោះពីសង្គ្រាមក៏ដោយយើងនៅតែបន្តអនុវត្តនូវកិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យមានចរន្ត ពាណិជ្ជកម្មឱ្យកាន់តែកើនឡើងរវាងកម្ពុជាជាមួយ UAE។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល២ ខែ ដើមឆ្នាំ២០២៦ នេះ, ការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១៥ លានដុល្លារអាម៉េរិក ក្នុងកម្ពុជាមាននាំ ចេញមានទឹកប្រាក់ជាង ១០លានដុល្លារអាម៉េរិក និងការនាំចូលមកទីផ្សារកម្ពុជា មានទឹកប្រាក់ជិត ៥ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច