ព័ត៌មាន
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ត្រៀមសម្រាប់មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន-VECONAC ២០២៦
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) និងជាអគ្គលេខាធិការ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ របាយការណ៍ វឌ្ឍនភាពការងារត្រៀមសម្រាប់មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីប្រធាន និងសមាជិកក្រុមការងារទាំង៦ នៃលេខាធិការដ្ឋាន VECONAC ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អ.ន.ក.។
ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ឆ្នាំ ២០២៦ បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តរបស់លេខាធិការដ្ឋាន VECONAC ជូនឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC។
ក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមការងារទាំង៦ នៃលេខាធិការដ្ឋាន VECONAC បានរាយការណ៍ពីការងារសម្រេចបានតាមផ្នែក និងបញ្ហាប្រឈមនានាទាក់ទងនឹងការងារត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ នាពេលខាងមុខ ជូនឯកឧត្តមអគ្គលេខាធិការ VECONAC ជ្រាប និងផ្ដល់យោបល់បន្ថែម។
បន្ទាប់ពីស្តាប់ការរាយការណ៍របស់ប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមការងារទាំង៦ រួច ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC បានថ្លែង កោតសរសើរដល់ប្រធាន និងសមាជិកនៃលេខាធិការដ្ឋានទាំងអស់ដែលបានខិតខំធ្វើការងារនានាដើម្បីត្រៀមរៀបចំមហាសន្និបាតនាពេលខាងមុខ និងបានសម្រេចឯកភាព គម្រោង និងផែនការមួយចំនួនរបស់ប្រធានក្រុមទាំង៦ ដែលរៀបចំ និងត្រៀមរៀបចំ។
អគ្គលេខាធិការ VECONAC ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បន្ថែមថា លេខាធិការដ្ឋាន និងក្រុមការងារទាំង៦ ត្រូវអនុវត្តតាមសេចក្តីសម្រេច និងអនុសាសន៍របស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ទាំង៩ចំនុចដែលបានដាក់ជូនកន្លងមក និងត្រូវធ្វើបច្ចុប្បន្នភាពរបាយការណ៍ការងារក្រុមទាំងអស់ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុ ក្នុងកិច្ចដំណើរការរៀបចំមហាសន្និបាតនាពេលខាងមុខទៅក្រុមការងារហិរញ្ញវត្ថុនៃលេខាធិការដ្ឋានដើម្បីប្រមូលរៀបចំដាក់ជូន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាលប្រទេសអាស៊ាន(VECONAC) លើកទី២៥ នាខែតុលា ឆ្នាំ២០២៦ ខាងមុខ។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញពីការចូលរួមរបស់ កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកដល់សន្តិភាព ស្ថិរភាព សុខដុមរមនា ការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិភពលោក៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច