ព័ត៌មាន
ទីផ្សារចិនគាំទ្រដល់ការនាំចេញទំនិញ និងកសិផលរបស់កម្ពុជាកំពុងមានកំណើនឡើង
ទីផ្សារប្រទេសចិនបាននិងកំពុងគាំទ្រដល់ការនាំចេញទំនិញ និងកសិផលរបស់កម្ពុជាដោយផ្ទាល់ និងកំពុងមានកំណើនកើនឡើង ក្រោមការជំរុញបើកផ្លូវជាច្រើនរវាងកម្ពុជា-ចិន បន្ទាប់ពីការនាំចេញកសិផលតាមច្រកប្រទេសថៃត្រូវបានបិទខ្ទប់។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការនាំចេញទំនិញរបស់កម្ពុជាទៅចូលទីផ្សារចិន នេះថា ទីផ្សារចិនគឺជាទីផ្សារចម្បងមួយ ដែលមានប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ច្រើន ដែលជាការរំពឹងមួយធំ សម្រាប់ការលក់ចំណីអាហារ គឿងបរិភោគ-ឧបភោគ និងការលក់កសិកផលផ្សេងៗជាដើម។
ឯកឧត្តម បន្ថែមថា ជុំវិញទីផ្សារចិននេះ កន្លងមកមិនទាន់បានធ្វើទីផ្សារដោយផ្ទាល់រវាងកម្ពុជា-ចិននោះទេ ខណៈការនាំ ចេញកសិផលកម្ពុជា ភាគច្រើនតាមរយៈប្រទេសវៀតណាម និងប្រទេសថៃ។ ឯកឧត្តម បន្ថែមថា បន្ទាប់ពីភាគីថៃបិទព្រំដែនជា ឯកតោភាគី ក្រសួងពាណិជ្ជកម្មបានរៀបចំការចុះអនុស្សារណៈជាច្រើនជាមួយប្រទេសចិន (ភាគីអ្នកទិញ) ដូចជា៖ ការលក់ដំឡូងមី ស្វាយចន្ទី អង្ករ និងការលក់បន្លែផ្លែឈើផ្សេងៗទៀត ដែលនេះគឺជាជោគជ័យថ្មីមួយ បានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីនៃប្រទេសពីរ ជាពិសេសការនាំចេញរបស់កម្ពុជាបាននិងកំពុងកើនឡើង ហើយរំពឹងថា ទីផ្សារប្រទេសិនមួយនេះ និងមានលក្ខណៈការធ្វើពាណិជ្ជកម្ម យូរអង្វែង ដោយគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦ នេះ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់សរុបជាង ១.៩០០ លានដុល្លាអាម៉េរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះកម្ពុជា បាននាំចេញមានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើងជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជាង ១.៧០០ លានដុល្លារ កើនជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច