ព័ត៌មាន
ISI ទម្លាក់ក្រុមជើងឯកភ្នំពេញក្រោន ឡើងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូង
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។
ក្រោយប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីជើងទី១ គេឃើញក្រុមភ្នំពេញក្រោន បានព្យាយាមលេងដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវ តាំងពីវិនាទីដំបូង តែមិនអាចទម្លាយរបាំងការពារក្រុមលោក ទុំ សារ៉ាយ បានឡើយ ផ្ទុយទៅវិញ ត្រូវបានកីឡាករ ហាវ ខុសនេត្រ រកបានគ្រាប់នាំមុខ ១គ្រាប់មុនឲ្យ ISI ដង្កោសែនជ័យ នៅនាទី៣២ ដែលនាំឲ្យក្រុមសិង្ហក្រហម កាន់តែព្យាយាមវាយសម្រុក តែបន្ដរារាំងបានយ៉ាងល្អពីខ្សែការពារ និងអ្នកចាំទីក្រុមភ្ញៀវ ។ មិនតែប៉ុណ្ណោះ នៅចុងម៉ោង កីឡាករ Lancine Diakete ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៩០+២ ដែលជួយឲ្យក្រុម ISI ដង្កោសែនជ័យ ឈ្នះលើក្រុមភ្នំពេញក្រោន ២-០ តែម្ដង។
សរុបលទ្ធផលទាំង ២ជើង ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ដោយលទ្ធផល ៤-២ ដែលនាំឲ្យក្រុមដំរីជ័យ មានមូលដ្ឋាននៅតំបន់វេងស្រេង បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា ចំនួន ២ជើង នាចុងខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច