ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីឱ្យបន្តការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាពផ្តោតលើសន្តិសុខស្បៀងរបស់កម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ បន្តពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសការធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៩ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយកសិកម្មសម្រាប់ពេលអនាគត ពិសេសចក្ខុវិស័យទៅលើការធានាសន្តិសុខស្បៀងកម្ពុជាប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ហើយកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ យើងទាំងអស់គ្នាត្រូវខិតខំយ៉ាងណាជំរុញឲ្យមានការកើនឡើងថ្លៃកសិផល។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ថែមពីនេះទៀត ត្រូវបង្កើនផលិតភាពរបស់ប្រជាកសិករ ដើម្បីឲ្យពួកគាត់កើនចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅក្នុងក្រុមគ្រួសាររបស់គាត់ ដែលស្របតាមចក្ខុវិស័យរបស់ក្រសួងផងដែរ គឺ “កសិកម្មត្រូវធានាឱ្យមានហូប មានប្រើ មានបាន និងមានរហូត” ។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ត្រូវផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន ដោយត្រូវបម្រើសេវាសាធារណៈឲ្យល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់សាធារណៈជន សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវស្ថិរភាពថ្លៃកសិផលចំពោះទីផ្សារក្នុងស្រុក និងជំរុញការផលិតចំពោះផលិតផលណាដែលមានតម្លៃខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច