ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាស និងអ្នកនាំចូលទំនិញ សូមកុំដំឡើងតម្លៃលើសកម្រិត
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និងកែច្នៃក្នុងស្រុក អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀតឱកាសនៃការដំឡើងថ្លៃលក់មុខទំនិញជាគំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហានៃការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេងឥន្ធនៈគឺជាមធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មមានវិធាន២សំខាន់គឺ៖ ការអប់រំ និងការផ្សព្វផ្សាយ អំពីហានីភ័យដែល ជួបប្រទះក្នុងករណីប្រធានស័ក្តិដូចជាបញ្ហាប្រេងឥន្ធនៈនេះជាដើម ក្នុងនោះចំពោះអ្នកទទួលផលប៉ះពាល់ដោយផ្ទាល់ ជាពិសេសអ្នក ធ្វើអាជីវកម្ម, ខណៈតម្លៃប្រេងហក់ឡើង ដំណើរផលិតកម្មគឺពិតណាស់ចៀសមិនផុតអំពីផលប៉ះពាល់នេះឡើយ ដូច្នេះទាំងអ្នកផលិត និងកែច្នៃ អ្នកនាំចូលទំនិញពីក្រៅប្រទេស និងអាជីវករដែលកំពុងលក់ដូរលើទីផ្សារជាដើម សូមមានការឡើងថ្លៃសមរម្យ និងសូមកុំ យកបរិបថដែលកំពុងជួបបញ្ហាប្រឈមនេះ ឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុនោះឡើយ។
ទាក់ទិនការឡើងថ្លៃប្រេងនេះ, លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានបង្ហាញនូវការព្រួយ បារម្មណ៍អំពីការប្រកួតប្រែងមិនស្មើរភាព រវាងទំនិញនាំចូល និងទំនិញផលិតផល ឬកែច្នៃដែលផលិតក្នុងស្រុក ខណៈស្ថិតក្នុងបរិបថនេះ ប្រទេសមួយចំនួនបានបើកយុទ្ធនាការជួយសង្រ្គោះ អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ បញ្ហានេះដែរលោកបានអំពាវនាវដល់រាជរដ្ឋាភិបាលពិចារណា និងពិនិត្យមើលទ្ធភាពជាក់ស្តែង ជួយដល់កិច្ចដំណើរផលិតកម្មនៅក្នុងស្រុកផងដែរ ខណៈទំនិញដែលផលិត និង កែច្នៃក្នុងស្រុក កំពុងមានសម្ទុះគាំទ្រពីប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច