ព័ត៌មាន
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទាន ឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២៣លានដុល្លារអាម៉េរិក សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ ជំនួយឥតសំណងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការកែសម្រួលនៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។
នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» ដែលបានចុះហត្ថលេខាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅ ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក)។
ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
ឯកអគ្គរាជទូតជប៉ុនសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនេះ និងជំនួយបន្ថែមនេះ អត្ថប្រយោជន៍នៃការកែលម្អការផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវបានគេស្គាល់ថាជា “អព្ភូតហេតុនៃទីក្រុងភ្នំពេញ” នឹងត្រូវបានពង្រីកទៅកាន់តំបន់នានានៅក្រៅរាជធានីភ្នំពេញ។ ឯកឧត្តមក៏សង្ឃឹមដែរថា គម្រោងនេះនឹងបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំ ដែលផ្អែកលើទំនុកចិត្ត និងមិត្តភាពរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច