ព័ត៌មាន
ឃុំខ្លួនឧក្រិដ្ឋជនខ្មែរចិន៦៥នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ ( Online Scams )
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន រតនៈ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចេញដីការសម្រេចឃុំខ្លួនឃុំខ្លួនឧក្រិដ្ឋជន៦៥នាក់ មានជនជាតិខ្មែរ និងចិន ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។
ជនត្រូវចោទទាំង៦៥នាក់ មានខ្មែរ៥៧នាក់ (ស្រី២៧នាក់) និងជនជាតិចិនជាមនុស្ស០៨នាក់ ត្រូវបានលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ ៖ ឆបោកមានស្ថានទម្ងន់ទោស ( ជាក្រុមមានការចាត់តាំង ) តាមបញ្ញត្តិ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីកំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦ ។
គួររំលឹកថា ៖ ជនល្មើសទាំង៦៥នាក់ខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាប នៅចំណុចខុនដូរមួយកន្លែង យីហោ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាព , ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជាធានីភ្នំពេញ ក្រោមការប្រតិបត្តិផ្ទាល់ដោយកម្លាំងនគរបាលផែនជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា , ការិល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា , ការិល័យគ្រប់គ្រងជនបរទេស និងការិល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផងដែរ ។
មន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ជនល្មើសទាំង៦៥នាក់ បានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលោមលួងដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ (Investment Scams) ជាមួយជនរងគ្រោះជាជនបរទេស ដែលកំពុងស្នាក់នៅរដ្ឋបរទេសដទៃ ៕ លីហេង














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច