ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីលប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅបថែមទៀត
ភ្នំពេញ ៖ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីលលោកជំទាវ Susan Kleebank ប្តេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅបថែមទៀត ជាពិសេសក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Susan Kleebank សម្រាប់ដំណើរទស្សនកិច្ចការងារមកព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញការ ពេញចិត្តចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះភាពជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា និងប្រេស៊ីល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្កើតបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពលកកើតឡើងវិញ ការកែច្នៃកសិផល ការដោះមីន អប់រំ បរិស្ថាន និងកិច្ច សហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋសភានៃប្រទេសទាំងពីរ។
លោកជំទាវ Susan Kleebank បានស្វាគមន៍ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ និងឆាប់រហ័សនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅបថែមទៀត ជាពិសេសក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀត ហើយក៏បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តក្នុងការបន្តវ ទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នា ដើម្បីលើកកម្ពស់ វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជម្រាបជូនលោកជំទាវ Susan Kleebank អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើកទឹកចិត្តរបស់ប្រទេសប្រេស៊ីល លើដំណើរការនៃបទឈប់បាញ់ និងសន្តិភាព ព្រមទាំង ពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច