ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដើម្បីធានាការផ្ដល់សេវាជូនពលរដ្ឋ
ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងតំណាងប្រតិបត្តិករសរុបប្រមាណ ៩០ រូប។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកំណែទម្រង់សំខាន់ៗផ្ទៃក្នុង ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យ ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងការផ្តល់សេវាសាធារណៈជូនដល់ប្រតិបត្តិករប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពស្អាតស្អំ និងលឿនឆាប់រហ័ស។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ (១) ការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) ការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយ ក.ប.ទ. និងអាជ្ញាធរមានសមត្ថកិច្ច (៣) ការបន្តពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស (៤) ការពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និង (៥) ការចូលរួមអនុវត្តវិធានការរដ្ឋបាល ឬបច្ចេកទេសផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល និង ក.ប.ទ.។
ប្រតិបត្តិករដែលបានអញ្ជើញមកចូលរួមនៅក្នុងជំនួបពិភាក្សាការងារនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមជាមួយរាជរដ្ឋាភិបាល និងក.ប.ទ. គ្រប់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយបានបានលើកឡើងមតិយោបល់មួយចំនួនដែលជាធាតុចូលសម្រាប់ការចូលរួមអនុវត្តគោលនយោបាយនេះ ក៏ដូចជាមតិយោបល់ទូទៅមួយចំនួនទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យទូរគមនាគមន៍ផងដែរ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច