ព័ត៌មាន
វិសាខា ចាត់ទុកដៃគូគ្រប់កម្រិតសុទ្ធតែសំខាន់ក្នុងការអភិវឌ្ឍក្លិប និងបាល់ទាត់ជាតិ
វិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនក្លិប ក៏ដូចជាវិស័យបាល់ទាត់ជាតិទាំងមូលនៅកម្ពុជា។ ការណ៍នេះ ថ្នាក់ដឹកនាំក្លិបវិសាខា បានចាត់ទុកដៃគូសហការគ្រប់កម្រិត មិនថាតូច ឬធំ សុទ្ធតែជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើនជានិរន្ដ។

នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់ពីក្លិបបានបន្ដចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយដៃគូឧបត្ថម្មថ្មីពីហាងបារាយណ៍កាហ្វេ នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ។
កញ្ញាបន្ដថា ក្នុងនាមក្លិបអាជីពមួយ ដើម្បីទ្រទ្រង់ក្លិប មិនអាចខ្វះដៃគូសហការពីវិស័យឯកជនឡើយ ហើយការឧបត្ថម្ភទៀតសោត មិនថាដៃគូឧបត្ថម្ភធំ ឬកម្រិតណាទេ សុទ្ធតែជាចំណែកសំខាន់ក្នុងការអភិវឌ្ឍ តួយ៉ាងហាងបារាយណ៍កាហ្វេ ដែលមានម្ចាស់អាជីវកម្មជាកូនខ្មែរ តែមានទឹកចិត្ត និងឆន្ទៈចង់ចូលរួមអភិវឌ្ឍវិស័យកកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងភេសជ្ជៈជំនួយសុខភាពជាដើម។ ទាំងអស់នេះ សុទ្ធតែជាតម្រូវការរបស់ក្លិប ក្នុងការពង្រឹងការអភិវឌ្ឍ ទាំងគុណភាពបច្ចេកទេស និងសុខភាពកីឡាករ-កីឡាការិនីផងដែរ។
ជាមួយគ្នា កញ្ញា ជា មករា តំណាងដៃគូសហការថ្មីរបស់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ក៏បានបង្ហាញនូវមោទនភាព ចំពោះឱកាសរួមចំណែកគាំទ្រក្លិប ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ក្នុងនាមក្លិបស្ដង់ដារ ហើយកញ្ញាក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតទៀតផង៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច